ជនភៀសខ្លួនកូរ៉េខាងជើង ត្រូវបានរកឃើញថាមានផ្ទុកប៉ារ៉ាស៊ីតជាច្រើនក្នុងខ្លួន
ទាហានភៀសខ្លួនដែលខំរត់គេចពីប្រទេសកូរ៉េខាងជើងចូលមកកាន់ប្រទេសកូរ៉ខាងត្បូងព្រមជាមួយរបួសស្នាមដោយគ្រាប់កាំភ្លើងយ៉ាងដំណំ គឺមានផ្ទុកប៉ារ៉ាស៊ីតយ៉ាងច្រើននៅក្នុងខ្លួននេះបើយោងតាមសម្តីរបស់វេជ្ជបណ្ឌិតដែលមើលថែអ្នកជម្ងឺផ្ទាល់។

លោកវេជ្ជបណ្ឌិតបន្តថារបួសគាត់ដោយសារតែការវាយប្រហារពីសំណាក់ទាហានរួមជាតិកូរ៉េខាងជើងដូចគ្នា បានទទួលភាពសះស្បើយជាបណ្តើរៗហើយ ក៏ប៉ុន្តែអ្វីដែលសំខាន់គឺក្នុងខ្លួនរបស់អ្នកជម្ងឺពោរពេញទៅដោយប៉ារ៉ាស៊ីត (ព្រូន)។

នៅក្នុងការផ្តល់កិច្ចសម្ភាសន៍ជាមួយអ្នកការសែតកូរ៉េខាងត្បូង លោកវេជ្ជបណ្ឌិត Lee Cook-jong បាននិយាយថា៖ “អាជីពជាគ្រូពេទ្យរបស់ខ្ញុំមានរយៈពេលជាង 20 ឆ្នាំ កន្លងមកហើយ ក៏ប៉ុន្តែនេះជាលើទីមួយហើយដែលខ្ញុំបានទាញព្រូនចេញពីក្នុងខ្លួនអ្នកជម្ងឺដែលមានប្រវែងរហូតទៅដល់ 27 សង់ទីម៉ែត្រ។

គួរបញ្ជាក់ថាកាលពីសប្តាហ៍មុនកងទាហានរបស់ប្រទេសកូរ៉េខាងជើងម្នាក់ត្រូវបានរកឃើញនៅក្នុងតំបន់ព្រំដែននៃប្រទេសទាំងពីរ (កូរ៉េខាងជើង និងត្បូង) ជាមួយនឹងស្នាមរបួសដោយគ្រាប់កាំភ្លើងស្ទើរសុសខ្លួន ប៉ុន្តែជាសំណាងល្អមានការជួយសង្គ្រោះទាន់ពេលវេលា ហើយរហូតមកទល់នឹងពេលនេះគឺបានរកឃើញថាមានផ្ទុកនូវ ប៉ារ៉ាស៊ីត (ព្រូន)ជាច្រើន ដែលសង្ស័យបណ្តាលមកពីរបបរស់នៅក្នុងប្រទេសកូរ៉េខាងជើង៕
ដោយ៖ វិសាល
ប្រភព៖ bbc
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា