Donald Trump ចោទកូរ៉េខាងជើងថាជាប្រភពផ្តល់ជំនួយភេរវកម្ម
ប្រធានាធិបតីនៃសហរដ្ឋអាមេរិក Donald Trump បានប្រកាសនៅក្នុងកិច្ចប្រជុំនៃការដាក់ទណ្ឌកម្មទៅលើប្រទេសកូរ៉េខាងជើងនៅក្នុងថ្ងៃអង្គារ៍នេះថា៖ “កូរ៉េខាងជើងគឺជាប្រទេសដែលជាប្រភពផ្តល់ជំនួយទៅកាន់ក្រុមភេរវកម្មដ៏ធំបំផុត”។

ការលើកឡើងរបស់លោក Trump គឺកូរ៉េខាងជើងនឹងត្រូវមានឈ្មោះចូលទៅក្នុងបញ្ជីខ្មៅជាលើកទី 2 បន្តាប់ពីប្រទេសមួយនេះទើបតែត្រូវបានកាត់ចេញកាលពី 9 ឆ្នាំមុន។
ជាមួយគ្នានេះ Donald Trump បានដាក់ការស្តីបន្ទោសទៅលើកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង ហើយលោកបានបង្ហាញការជឿជាក់ថាកូរ៉េខាងជើងពិតជាប្រទេសដែលមានសកម្មភាពជាភេរកម្មអន្តរជាតិ។

គួររំលឹកថាកាលពីខែកញ្ញាកន្លងមកនេះសហរដ្ឋអាមេរិកបានបង្ហាញជំហរទៅកាន់អង្គការសហប្រជាជាតិក្នុងការដាក់ទណ្ឌកម្មប្រឆាំងកូរ៉េខាងជើង រួមបញ្ចូលទាំងការហាមឃាត់មិនឲ្យនាំចូលប្រេងទៅកាន់រដ្ឋឯកោមួយនេះ និងការបង្កកទ្រព្យសម្បត្តិរបស់មេដឹកនាំ Kim Jong-un ផងដែរ។

គួរបញ្ជាក់ថាកាលពីឆ្នាំ 2008 អតីតប្រធានាធិបតីសហរដ្ឋអាមេរិក George W Bush បានធ្វើការលុបប្រទេសកូរ៉េខាងជើងចេញពីបញ្ជីខ្មៅចំពោះការជាប់ពាក់ព័ន្ធនឹងក្រុមភេរវករ ជាថ្នូរនឹងការចរចារទៅលើកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង ហើយបើគិតមកទល់នឹងពេលនេះគឺវាមានរយៈពេល 9 ឆ្នាំ ហើយ ដែលប្រទេសកូរ៉េខាងជើងត្រូវចូលទៅក្នុងបញ្ជីខ្មៅសារជាថ្មី៕
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា