កូរ៉េខាងជើងស្អុយឈ្មោះ បន្ទាប់ពីការចោទប្រកាន់របស់សហរដ្ឋអាមេរិក
ជាថ្មីម្តងទៀតសហរដ្ឋអាមេរិកបានដាក់ប្រទេសកូរ៉េខាងជើងជារដ្ឋដែលឧបត្ថម្ភភេរវកម្ម។ លោកប្រធានាធិបតី Donald Trump បាននិយាយថា “ថ្ងៃនេះសហរដ្ឋអាមេរិកបានកំណត់ប្រទេសកូរ៉េខាងជើងថាជារដ្ធដែលឧបត្ថម្ភភេវរកម្ម ហើយវាគួរតែកើតឡើងជាយូរមកហើយ គួរតែបានកើតឡើងប៉ុន្មានឆ្នាំមុន។ នេះបើរយ៉ោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីព្រឹកមិញ។

រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Rex Tillerson ក៏បានកំណត់ថារបបកូរ៉េខាងជើងមួយនេះបានផ្តល់ការគាំទ្រម្តងហើយម្តងទៀតទៅចំពោះអំពើភេរវកម្មអន្តរជាតិ។គួរអោយកត់សម្គាល់ផងដែរថារដ្ឋាភិបាលមួយនេះត្រូវបានជាប់ពាក់ព័ន្ធក្នុងការធ្វើឃាតលើទឹកដីបរទេស។

លោកមន្ត្រីរូបនេះបានប្រាប់ទូរទស្សន៍ CNN ថា “ជាផ្នែកមួយនៃយុទ្ធសាស្ត្រដាក់សម្ពាធជាអតិបរមា រដ្ឋាភិបាលយើងបានស្នើដល់ប្រទេសទាំងអស់នៅជុំវិញពិភពលោកឱ្យដាក់សម្ពាធផ្នែកការទូត និងសេដ្ឋកិច្ចទៅលើកូរ៉េខាងជើង ដែលរបបនេះបានគំរាមកំហែងដល់សន្តិភាពនិងសន្តិសុខអន្តរជាតិដោយការអភិវឌ្ឍនុយក្លេអ៊ែរ និងគ្រាប់ផ្លោងមីស៊ីលដោយខុសច្បាប់ និងការគាំទ្រដ៏គ្រោះថ្នាក់ដល់ភេរវកម្មអន្តរជាតិ និងសកម្មភាពព្យាបាទដទៃផ្សេងៗទៀត “។
ប្រភព៖ CNN
ដោយ៖ សំបូរ
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា