មីស៊ីលជំនាន់ថ្មីរបស់ចិនអាចបង្ករគ្រោះថ្នាក់ដល់សត្រូវគ្រប់ទីកន្លែង
នៅដើមពាក់កណ្តាលឆ្នាំ ២០១៨ ប្រទេសចិនគ្រោងនឹងធ្វើឡើងមីស៊ីលផ្លោងអន្តរទ្វីបថ្មីមួយដែលមានឈ្មោះថា Dongfeng-41 ដែលអាចកំណត់គោលដៅ “គ្រប់ទីកន្លែងនៅលើពិភពលោក” ។ នេះបើរយ៉ោងតាមរបាយការណ៍របស់ The Global Times។

ប្រធានាធិបតី Xi Jinping បាននិយាយទៅប្រតិភូចំនួន ២៣០០ នាក់មកពីគណបក្សសហគមន៍ចិន ថា “ក្រុងប៉េកាំងនឹងខិតខំធ្វើឱ្យកងកម្លាំងប្រដាប់អាវុធរបស់ជាតិប្រែរក្លាយជាកងកម្លាំងយោធាថ្នាក់ពិភពលោកនៅពាក់កណ្តាលសតវត្សរ៍ទី ២១” ។

មីស៊ីលដែលមានឈ្មោះថា Dongfeng-41 ត្រូវបានគេរាយការណ៍ថាអាចមានល្បឿនសរុបទៅដល់ ១០ មាច (Mach) និងប្រើភ្លើងក្លែងក្លាយដើម្បីបំភាន់ប្រព័ន្ធការពារអាកាសរបស់សត្រូវ។ មីស៊ីលនេះត្រូវបានគេធ្វើតេស្តចំនួនប្រាំបីដងហើយចាប់តាំងពីឆ្នាំ ២០១២ មក។ បើតាមការឱ្យដឹងពីកាសែត India Times ដែលនាំក្រុមអ្នកវិភាគជឿថាវាជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ពិតមែនប្រសិនបើ PLA ពិតជាត្រៀមខ្លួនក្នុងការប្រកាសពីសមត្ថភាពប្រតិបត្តិការនៃមីស៊ីលនេះ។

យោងទៅតាម Global Security មីស៊ីលនេះមានបាញ់បានចម្ងាយពី ១០.០០០ ទៅ ១២.០០០ គីឡូម៉ែត្រដែលប្រើសារធាតុប្រេងឥន្ធនៈ ប្រហែលប្រវែងប្រហែល ១៥ ម៉ែត្រ និងមានអង្កត់ផ្ចិតប្រហែល ២ ម៉ែត្រ និងមានទម្ងន់ប្រហែល ៣០.០០០ គីឡូក្រាម។
ប្រភព៖ Sputnik
ដោយ៖ សំបូរ
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា