ចាំមើលទាំងអស់គ្នាដើមខែធ្នូ ធី សុវណ្ណថានឹងប្តឹងអតីតមន្រ្តីឃុំគណបក្សសង្គ្រោះជាតិ

159 Views
November 21, 2017

ធី សុវណ្ណថាដែលត្រូវបានបងប្អូនប្រជាជនខ្មែរបានស្គាល់យ៉ាងច្បាស់ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក គ្រោងនឹងដាក់ពាក្យប្តឹងអតីតមន្រ្តិឃុំគនបក្សសង្គ្រោះជាតិទាំងអស់ដែលមិនព្រមចូលរួមជាមួគណបក្សប្រជាជានពីបទ “ក្បត់ជាតិ”។

 

 

ការប្រកាសពីគម្រោងក្នុងការប្តឹងអតីតមន្រ្តីគណបក្សសង្គ្រោះជាតិគឺ ធី សុវណ្ណថាបានធ្វើឡើងនៅក្នុងថ្ងៃទី 21 វិច្ឆិការនេះ ដោយក្នុងនោះស្រីស្រស់រូបនេះបានយោងតាម” ភស្តុតាងវីឌីអូ”ជាការចោទប្រកាន់ទោសបទក្បត់ជាតិ។

 

 

យ៉ាងណាមិញ ធី សុវណ្ណថាបញ្ជាក់ថាបើសិនណាជានាងប្តឹងមែន នោះអតីតមន្រ្តីឃុំគណបក្សសង្រ្គោះជាតិទាំងអស់អាចនឹងប្រឈមជាមួយនឹងទោសជាប់ពន្ធធនាគារ ពី 5 ឆ្នាំ រហូតដល់ 15 ឆ្នាំ។

 

 

គួរបញ្ជាក់ផងដែរថានាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជាក៏បានអំពាវនាវផងដែរទៅកាន់អតីតមន្តី្រគណបក្សសង្គ្រោះជាតិទាំងអស់មានពេលយ៉ាងយូរ មិនច្រើនជាង 2 សប្តាហ៍នោះទេ ក្នុងការផ្លាស់ប្តូរមកចូលរួមជាមួយគណបក្សកាន់អំណាច ឬគណបក្សផ្សេងៗ ដែលបានដាក់ពាក្យមកកាន់ក្រសួងមហាផ្ទៃ ដើម្បីទទួលយកអសនៈបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ៕

 

ដោយ៖ នាគខ្មៅ

Facebook Comment

Related Articles