គ្មានមុខចៅក្រមចក្រភពអង់គ្លេសទៀតឡើយ នៅតុលាការយុត្តិធម៌អន្តរជាតិ ICJ
អង្គការសហប្រជាជាតិៈ កាលពីថ្ងៃច័ន្ទទី ២០ ខែវិច្ឆិកា បន្ទាប់ពីការប្រណាំងប្រជែងយ៉ាងស្វិតស្វាញមួយដើម្បីទទួលបានអាសនៈមួយនៅតុលាការយុត្តិធម៌អន្តរជាតិចៅក្រមរបស់ចក្រភពអង់គ្លេសត្រូវបានដកចេញហើយអនុញ្ញាតឱ្យចៅក្រមមកពីប្រទេសឥណ្ឌាកាន់តំណែងនោះ។ ចាប់តាំងពីតុលាការយុត្តិធម៌អន្តរជាតិបានបង្កើតឡើងនៅឆ្នាំ ១៩៤៥ វាគឺជាលើកដំបូងបង្អស់ដែលមិនមានចៅក្រមជាជនជាតិអង់គ្លេស។

ការបោះឆ្នោតនេះបានក្លាយគឺជាការបោះឆ្នោះយ៉ាងស្វិតស្វែងរវាងបេក្ខជនរបស់ប្រទេសអង់គ្លេសលោកChristopher Greenwoodដែលមានការគាំទ្រនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងចៅក្រមឥណ្ឌាលោក Dalveer Bhandariដែលបានឈ្នះការបោះឆ្នោតនៅមហាសន្និបាត។

ឯកអគ្គរាជទូតចក្រភពអង់គ្លេសលោក Matthew Rycroft បាននិយាយកាលពីថ្ងៃចន្ទថា “ចក្រភពអង់គ្លេសបានសន្និដ្ឋានថាវាជារឿងខុសឆ្គងដែលបន្តចំណាយពេលវេលាដ៏មានតម្លៃរបស់ក្រុមប្រឹក្សាសន្តិសុខនិងមហាសន្និបាតរបស់អង្គការសហប្រជាជាតិជាមួយការបោះឆ្នោតបន្ថែមទៀត” ។ “យើងមានការខកចិត្តប៉ុន្តែវាគឺជាការប្រកួតប្រជែងមួយដែលមានបេក្ខជនដ៏ខ្លាំងចំនួន ៦ នាក់” ។

អ្នកការទូតខ្លះបានចាត់ទុកថាចក្រភពអង់គ្លេសបរាជ័យក្នុងការប្រមូលផ្តុំការគាំទ្រសំរាប់បេក្ខជនរបស់ខ្លួននៅក្នុងមហាសន្និបាត។ ការបាត់បង់ឥទ្ធិពលបែបនេះអាចមកពីការសំរេចចិត្តរបស់ទីក្រុងឡុងដ៍ក្នុងការចាកចេញពីសហភាពអឺរ៉ុប។
ប្រភព៖ Channel News Asia
ដោយ៖ សំបូរ
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា