ដើមត្រចៀកក្រាញ់ ជួយបន្ថយសម្ពាធឈាមខ្ពស់ ដំបៅក្រពះ បំប៉នបេះដូងខ្សោយ បំប៉នខួរក្បាល ឈឺក្បាលមួយចំហៀង
+ព្យាបាលជំងឺ៖បន្ថយសម្ពាធឈាមខ្ពស់ ដំបៅក្រពះ បំប៉នបេះដូងខ្សោយ បំប៉នខួរក្បាល ឈឺក្បាលមួយចំហៀង (Migraine)

+ប្រភេទរុក្ខជាតិ៖ ដើមត្រចៀកក្រាញ់

+វិធីធ្វើ៖
-ហាន់ស្លឹកត្រចៀកក្រាញ់ ប្រមាណមួយក្តាប់ដៃល្មម (គួរយកទាំងឫស ទាំង ដើម ទាំងស្លឹក ដែលបរិបូណ៌ដោយសារធាតុសំខាន់ៗ)
-ដាក់ទឹកឆ្អិនត្រជាក់ ចំនួនកន្លះលីត្រ
-រំងាស់ទឹកស្ករខាប់ អាចដាក់ស្លឹកតើយ (សម្រាប់អ្នកមិនចូលចិត្តក្លិនស្លឹកត្រចៀកក្រាញ់)
-ចាក់ស្លឹកត្រចៀកក្រាញ់ និងទឹកឆ្អិន ចូលម៉ាស៊ីនក្រឡុក ហើយក្រឡុករហូតម៉ដ្ឋ។ បន្ទាប់មក ច្រោះទឹកនោះនឹងស្បៃ
ដោយយកកាកចេញ
-ចាក់ដាក់កែវ ថែមទឹកស្ករខាប់ចូល តាមចំណូលជាការស្រេច។

+វិធីប្រើប្រាស់៖
-អាចញ៉ាំភ្លាម ដោយដាក់ដុំទឹកកកចូល ឬក្លាស្សេ។

+ចំណាំ៖
-មិនគួរទុកយូរលើស ២ថ្ងៃទេ។
-ពិសាររៀងរាល់ថ្ងៃ សំរាប់ព្យាបាលជម្ងឺឈឺក្បាលជាប់ជាប្រចាំ ហើពិសារម្តងម្កាលសំរាប់បំប៉នសុខភាព។

+ក្រៅពីនេះ ត្រចៀកក្រាញ់ មានអត្ថប្រយោន៍ដ៏ច្រើនសម្រាប់សុខភាព ដូចជា
-មានគុណភាពបំប៉ន កម្លាំង បំប៉នបេះដូងខ្សោយ សម្រួលនោមទាស់ ឈឺក ឃាត់ឈាម រាលកភ្លើង គ្រាំក្នុង សម្ពាធឈាមខ្ពស់ដំបៅក្រពះ បំប៉នខួរក្បាល ទប់ស្កាត់ការវង្វេងវង្វាន់នៃមនុស្សជរា( Alzheimer ) ឧស្សាហ៍វិលមុខ បង្កើនការចងចាំ ជួយឲ្យក្មេងជាងវ័យ បំប៉នភ្នែក បន្ថយស្ត្រេស ក្តៅក្នុង បំប៉នឈាម ជំនួយរលាកថ្លើម បន្ថយភាពជ្រីវជ្រួញនៃស្បែកកន្ទយភ្នែក។

-ដោយសារ ស្លឹកត្រចៀកក្រាញ់បរិបូណ៌ដោយបេតាការូទីន ដែលអាចទប់ស្កាត់ជម្ងឺមហារីកបានល្អ ស្លឹកត្រចៀកក្រាញ់ បរិបូណ៌ ដោយ Vit B1 B2 B6, Vit A, Vit K, Calcium, SodiumAmino Acid, Glutamic acid, Betacarotine, Vit C, Fiber។

*សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។









រក្សាសិទ្ធិដោយ៖ អ៊ាង សុផល្លែត
ប្រភព៖ eangsophalleth
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា