ចាប់មិនចេះអស់! កម្លាំងអាវុធហត្ថស្រុកឱរ៉ាល់ ឃាត់បានឈើ៨១ដុំ ដែលឈ្មួញលាក់ទុកក្នុងចម្ការអំពៅ
824 Views
November 22, 2017
Tags: កម្លាំងអាវុធហត្ថ
កម្លាំងកងរាជអាវុធហត្ថស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានចុះឆែកឆេរ និងឃាត់បានឈើចំនួន ៨១ដុំ ដែលក្រុមឈ្មួញបានដឹក យកទៅលាក់ទុកក្នុងក្រុមហ៊ុន HLH ក្នុងចម្ការអំពៅមួយកន្លែង ស្ថិតនៅក្នុងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ព្រមទាំងបានរឹបអូសយកទៅរក្សាទុក ចាត់ការតាមនីតិវិធីច្បាប់។

លោកវរសេនីយ៍ទោ សោម ពុទ្ធតារា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់ បានប្រាប់ថា ប្រតិបត្តិការបង្រ្កាប នេះធ្វើឡើង នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលមានការសហការជាមួយ សង្កាត់រដ្ឋបាលព្រៃឈើត្រពាំងជោ ដឹកនាំដោយនាយសង្កាត់ ស្មៀន សារ៉េត។ ឈើទាំងនោះជាប្រភេទឈើខ្លុង ត្បែង សរុប៨១ដុំ។

ខណៈនេះ កម្លាំងសមត្ថកិច្ចកំពុងរឹបអូសយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្ត តាមនីតិវិធី៕


ប្រភព៖ freshnews
Tags: កម្លាំងអាវុធហត្ថ
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា