របបថ្មីមួយនៅទួកគីដែលពិភពលោកមិនគួរមើលរំលង
បន្ទាប់ពីប្រទេសតួកគីបានរួចរស់ជីវិតម្តងថ្មីទៀតពីការប៉ុនប៉ងធ្វើរដ្ឋប្រហារយោធាមួយនៅថ្ងៃទី ១៥ ខែកក្កដាឆ្នាំ២០១៦ នោះមកភ្លាមៗបន្ទាប់ពីការរើបម្រះនោះ រដ្ឋាភិបាលគណបក្សយុត្តិធម៍និងការអភិវឌ្ឍន៍ (AKP)ជាមួយប្រធានាធិបតីលោក Erdogan បានធ្វើការចាប់ខ្លួនមនុស្សជាច្រើននាក់ ដោយមិនខ្វល់ថា ជាចាស់ជរា ស្ត្រីមានផ្ទៃពោះ គ្រូបង្រៀន ឬជនស៊ីវិលទេ។ មនុស្សគ្រប់គ្នាអាចក្លាយជាជនរងគ្រោះដោយសារអំណាចដ៏ឃោរឃៅនេះ ដោយគ្រាន់តែត្រូវបានគេចោទប្រកាន់ថាមានទំនាក់ទំនងជាមួយនឹងចលនា ហ្គូលែន។

នេះជារបបថ្មីមួយរបស់លោកប្រធានាធិបតី Erdoğan ដែលកំពុងធ្វើទុក្ខបុកម្នេញចំពោះប្រជាជនខ្លួនឯងទាំងនៅក្នុងប្រទេសទួកគី និងនៅក្រៅប្រទេស។ ថ្មីៗនេះក្រុមគ្រួសារទួកគីមួយដែលមានសមាជិកចំនួន ៥ នាក់ត្រូវបានគេសង្ស័យថាលង់ទឹកស្លាប់នៅក្នុងសមុទ្រ Aegean ខណៈដែលពួកគេព្យាយាមរត់គេច ពីការធ្វើទុក្ខបុកម្នេញនៃរបបផ្ដាច់ការរបស់ប្រធានាធិបតីទួកគី Recep Tayyip Erdoğan។

ករណីផ្សេងទៀតដូចជា ការចាប់ឃុំខ្លួនស្ត្រីដែលមានដែលទើបសម្រាលកូនរួចអោយជាប់ឃុំជាមួយកូនដែលទើបនឹងកើតរបស់ពួកគេ ការបិទសាលារៀននៅក្នុងប្រទេស និងក្រៅប្រទេស ការចាប់ខ្លួនគ្រូបង្រៀន ការបណ្តេញចេញ តុលាការ ប៉ូលីស និងជនស៊ីវិលជាច្រើននាក់ផ្សេងទៀត។ នេះជាផ្នែកមួយនៃយុទ្ធនាការជាប្រព័ន្ធរបស់រដ្ឋាភិបាលក្នុងការបំភិតបំភ័យ និងធ្វើទុក្ខបុកម្នេញអ្នករិះគន់ និងអ្នកប្រឆាំង។

មកដល់ពេលនេះមនុស្សជាង ១៥០,០០០ នាក់ត្រូវបានបាត់បង់ការងាររបស់ពួកគេ នឹងចំនួន ៥៥,០០០ ត្រូវបានចាប់សំរាប់ធ្វើការចោទសួរតាំងពី១៥ ខែកក្កដាឆ្នាំមុន។ អ្នកទាំងនោះមានដូចជាគ្រូបង្រៀន សិស្ស អ្នកនិពន្ធ និងអ្នកសារព័ត៌មាន៕
ដោយ៖ សំបូរ
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា