Donald Trump ការពារតំណាងរាស្រ្តរបស់ខ្លួន បន្ទាប់ពីបទចោទប្រកាន់បៀតបៀនអនិតិជន
លោកប្រធានាធិបតីសហរដ្ឋអាមេរិកបានបង្ហាញនូវការការពារលោក Roy Moore បេក្ខភាពតំណាងរាស្រ្តសហរដ្ឋសហរដ្ឋអាមេរិកនៅក្នុងតំបន់ Albama ដោយលើកឡើងថាបទចោទប្រកាន់លើការបៀតបៀនអនីតិជនលើលោកRoy គឺមិនមានភស្តុតាងគ្រប់គ្រាន់។

ទោះបីជាយ៉ាងណាក៏ដោយការលើកឡើងលក្ខណៈការពារទៅកាន់លោក Roy Moore គឺផ្ទុយស្រឡះនឹងអ្វីដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិកធ្លាប់លើកឡើងក្នុងសេតវិមានកាលពីដើមខែកន្លងមកនេះ ដោយបានចោទប្រកាន់ថាលោក Moore គឺជាប់ទាក់ទងនឹងរឿងអាស្រូវទាំងនោះ។

ខណៈពេលនេះតាមរយៈការស្ទាបស្ទង់ប្រជាមតិក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តថ្មីនៅក្នុងតំបន់ Albama គឺលោក Doug Jones គឺកំពុងតែមានសម្លេងនាំមុខលោក Moore ដោយសម្លេង 47 ភាគរយ ទល់នឹង 42 ភាគរយ។

គួរបញ្ជាក់ថាលោក Roy Moore ត្រូវបានស្រ្តីចំនួន 7នាក់ចោទប្រកាន់លោកថាបានបៀតបៀនផ្លូវភេទកាលពីពួកគេនៅជាអនីតិជន ហើយតាមរយៈការរៀបរាប់របស់ពួកគេគឺបានចោទប្រកាន់លោក Moore ក្នុងស្ថានភាពដូចគ្នា ស្របពេលដែលការបោះឆ្នោតនឹងចូលមកដល់ក្នុងពេលឆាប់ៗ៕
ប្រភព៖ BBC
ដោយ៖ វិសាល
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា