Mugabe លាលែងពីតំណែងក្រោយគ្រប់គ្រងរដ្ឋអស់រយះពេល ៣៧ ឆ្នាំ

209 Views
November 22, 2017
Tags:

ប្រធានាធិបតីរបស់ហ្ស៊ីមបាវេដែលបានគ្រប់គ្រងប្រទេសមួយនេះអស់រយះពេល ៣៧ ឆ្នាំមកបាន​លាលែងចាញពីតំណែងហើយថ្មីៗនេះក្នុងរ័យ ៩៣ឆ្នាំហើយធ្វើឱ្យមានការអបអរសាទររីករាយនៅតាមដងផ្លូវរបស់ប្រទេសជាច្រើន នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ។ លោក មូហ្គាបេ ដែលមានអាយុ ៩៣ ឆ្នាំបានក្លាយជាមេដឹកនាំដែលចាស់ជាងគេលើលោក។

 

 

លិខិតមួយពីលោក មូហ្គាបេ ត្រូវបានអានដោយអ្នកនាំពាក្យនៃសភាបាននិយាយថា ការសម្រេចចិត្តនេះគឺជាការសម្រេចចិត្តដោយស្ម័គ្រចិត្តហើយគាត់បានធ្វើឱ្យមានការផ្លាស់ប្តូរនៃអំណាចនោះដោយរលូន។ គណបក្សដែលកំពុងកាន់អំណាច Zanu-PF បាននិយាយថាអតីតអនុប្រធានាធិបតីលោក Emmerson Mnangagwa នឹងត្រូវជាអ្នកដែលស្នងតំណែងលើលោក មូហ្គាបេ។

 

 

ការទម្លាក់លោកមូហ្គាបេ កាលពីដើមខែនេះបានបង្កឱ្យមានវិបត្តិនយោបាយយ៉ាងខ្លាំងនៅប្រទេសនេះ។ ដូចដែលយើងមើលឃើញថាមានការប៉ុនប៉ងជាច្រើនដើម្បីរារាំងលោកស្រី Grace Mugabe​ ដែលជាប្រពន្ធរបស់គាត់ក្នុងការស្នងតំណែងនេះ។ បន្ទាប់ពីការប្រកាសលាលែងពីតំណែងនេះសមាជិកសភាមានការសប្បាយរីករាយយ៉ាងខ្លាំង។

 

យោងទៅតាមរដ្ឋធម្មនុញ្ញអ្នកស្នងតំណែងរបស់គាត់គួរតែជាអនុប្រធានបច្ចុប្បន្នគឺលោក Phelekezela Mphoko ដែលអ្នកគាំទ្រលោកស្រី Grace Mugabe។ ប៉ុន្តែប្រធានគណបក្ស Zanu-PF លោក Lovemore Matuke បានប្រាប់ភ្នាក់ងារព័ត៌មាន Reuters ថាលោក Mnangagwa នឹងស្ថិតនៅការិយាល័យ “ក្នុងរយៈពេល ៤៨ ម៉ោង” ។

ប្រភព៖ BBC

ដោយ៖ សំបូរ

Tags:

Facebook Comment