សិស្សទាហ៊ានស្លាប់ទាំងក្មេងខ្ចី មិនដឹងខួរក្បាល បេះដូង គ្រឿងក្នុង បាត់ទៅណា
879 Views
November 22, 2017
រន្ធត់ណាស់ ពេលដែលបានជ្រាបពីព័ត៌មានពីប្រទេសថៃថា សិស្សសាលាទាហ៊ានអាយុទើបតែ១៨ឆ្នាំ បានបាត់បង់ជីវិត។ អ្វីកាន់តែគួរឲ្យអាណិតអាសូរ គឺ សពរបស់គេ គ្មានខួរក្បាល បេះដូង និង គ្រឿងក្នុងមួយចំនួននៅជាប់ជាមួយទេ ដែលបាត់ទៅយ៉ាងអាថ៌កំបាំង។

ការស្លាប់របស់ Pakapong Tanyakan បង្កឲ្យមានការសង្ស័យជាច្រើន ទោះបីជាមូលហេតុស្លាប់បញ្ជាក់ថា ព្រោះរោគបេះដូង។

នៅពេលដែលធ្វើកោសល្យវិច្ឆ័យសាកសព គេឃើញថា ក្បាលរបស់ Pakapong ត្រូវបានបើក ហើយ ឆ្អឹងជំនីរ និង ដងកាំបិត ក៏បាក់ទៀត។ ពេលនេះគ្រួសារគេកំពុងទាមទារចង់បានគ្រឿងក្នុងរបស់ជនរងគ្រោះមកវិញ និង ទាមទារមូលហេតុនៃការស្លាប់ពិតប្រាកដ។

រឿងក្ដីស្លាប់យ៉ាងអាថ៌កំបាំងនេះ បានបង្កការភ្ញាក់ផ្អើលពេញប្រទេសថៃ។ សង្ឃឹមថា អាជ្ញាធរអាចរកចម្លើយបានឆាប់ៗ ជាយុត្តិធម៌ដល់យុវជនដែលបានស្លាប់៕



ប្រភព៖ worldofbuzz
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា