Mugabe លាលែងពីតំណែងភ្លាម ប្រជាជននាំគ្នាអបអរភ្លែត

156 Views
November 22, 2017

បន្ទាប់ពីលោកប្រធានាធិបតីចាស់វស្សា Robert Mugabe លាលែងពីតំណែងជាប្រធានាធិបតីនៃប្រទេសស៊ីមបាវេ ភាពសប្បាយរបស់ប្រជាជនស៊ីមបាវេបានកើតឡើងគ្រប់ទិសទី ដោយពួកគេបានធ្វើការអបអរការបញ្ចប់នូវសម័យកាលដែលដឹកនាំដោយ Mugabe។

 

 

ជាមួយគ្នានេះផងដែរមិនត្រឹមតែប្រជាជនស៊ីមបាវេប៉ុណ្ណោះទេដែលបង្ហាញភាពសប្បាយរីករាយចំពោះការលាលាលែងរបស់លោក Mugabe សូម្បីតែសមាជិកដែលនៅក្នុងបក្សប្រឆាំងនឹងលោកប្រធានាធិបតីក៏រីករាយផងដែរ ពីព្រោះអ្វីគ្រប់យ៉ាងគឺដំណើរការទៅប្រកបដោយសន្តិវិធី។

 

 

ការលាលែងពីតំណែងដ៏គួរឲ្យភ្ញាក់ផ្អើលរបស់លោក Mugabe គឺបានកើតឡើងបន្ទាប់ពីលិខិតមួយច្បាប់នៃការលាលែងរបស់លោកត្រូវបានអានប្រកាសនៅក្នុងសភានៃប្រទេសស៊ីមបាវេ។

 

គួរបញ្ជាក់លោកប្រធានាធិបតី Mugabe បានកាន់កាប់តំណែងជាប្រធានាធិបតីអស់រយៈពេល 37 ឆ្នាំ កន្លងមកហើយ ដោយស្ថានការណ៍ចុងក្រោយគឺលោក និងប្រពន្ធត្រូវបានកងកម្លាំងយោធារបស់ប្រទេសស៊ីមបាវេគ្រប់គ្រង និងបានព្យាយាមចរចារឲ្យលោកចុះចេញពីតំណែង បន្ទាប់ពីសមាជិកគណបក្ស កងកម្លាំងយោធា និងប្រជាជនរិះគន់នូវការដឹកនាំរបស់លោក៕

ប្រភព៖ BBC

ដោយ៖ វិសាល

Facebook Comment