BREAKING NEWS: អាសនៈរបស់គណបក្សសង្រ្គោះជាតិដែលរំលាយចំនួន ៥៥អាសនៈ ត្រូវបានបែងចែករួចរាល់ ហើយបញ្ជូនទៅរដ្ឋសភានៅថ្ងៃនេះ, គណបក្សហ៊្វុនស៊ិនប៉ិចទទួលបាន ៤១អាសនៈ
អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក សោម សូររីដា បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះថា អាសនៈរបស់គណបក្សសង្រ្គោះជាតិដែលត្រូវតុលាការកាត់រំលាយចោលចំនួន ៥៥អាសនៈ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បែងចែកជូនគណបក្សដទៃរួចរាល់អស់ហើយ ហើយបានបញ្ជូនទៅរដ្ឋសភានាព្រឹកថ្ងៃនេះផងដែរ។
បើតាមលោក សោម សូររីដា បានឲ្យដឹងថា ចំនួនអាសនៈ ៥៥នេះ ត្រូវបានបែងចែកដូចខាងក្រោម៖
១. គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ៤១អាសនៈ
២. គណបក្សសញ្ជាតិកម្ពុជាទទួលបាន ២អាសនៈ
៣. គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ១អាសនៈ
៤. គណបក្សខ្មែរឈប់ក្រ ៥អាសនៈ
៥. គណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ ៦អាសនៈ

តែទោះបីជាយ៉ាងណាគណបក្សខ្មែរឈប់ក្រ និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យធ្លាប់បានប្រកាស និងធ្វើលិខិតជូនទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហើយថា ខ្លួនមិនទទួលយកអាសនៈនេះឡើយ។
លោក សោម សូររីដា បានអះអាងថា តាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ដែលទើបធ្វើវិសោធនកម្ម ក្នុងករណីដែលគណបក្សទាំងពីរមិនទទួលយកអាសនៈនេះ អាសនៈទាំង ១១នេះ នឹងត្រូវយកទៅបែងចែកបន្តជូនគណបក្សនយោបាយ នៅក្នុងរដ្ឋសភារួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សសញ្ជាតិកម្ពុជា និងគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច៕
ប្រភព៖ freshnewsasia
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា