អាមេរិកថ្កោលទោសលើការបោសសម្អាតជនជាតិភាគតិចរ៉ូហ៊ីងយ៉ានៅក្នុងប្រទេសមីយ៉ាន់ម៉ា

104 Views
November 23, 2017

វ៉ាស៊ីនតោន: កាលពីថ្ងៃពុធយោងតាមសារព័ត៌មាន Channel News Asia បានអោយដឹងថា សហរដ្ឋអាមេរិកបានពង្រឹងជំហររបស់ខ្លួនលើប្រទេសមីយ៉ាន់ម៉ាដោយចោទប្រកាន់កងកម្លាំងសន្តិសុខជាតិរបស់ប្រទេសនេះ បានប្រព្រឹត្តអំពើដ៏ឃោរឃៅប្រឆាំងនឹងជនជាតិរ៉ូហ៊ីងយ៉ា។

សេចក្តីថ្លែងការណ៍ពីរដ្ឋលេខាធិការ Rex Tillerson ដែលបានធ្វើទស្សនកិច្ចនៅមីយ៉ាន់ម៉ាកាលពីសប្តាហ៍មុនគឺជាការថ្កោលទោសយ៉ាងខ្លាំងរបស់អាមេរិកទៅលើការបង្ក្រាបរបស់ក្រុមយោធាប្រឆាំងនឹងក្រុមកុលសម្ព័ន្ធភាគតិចរ៉ូហ៊ីងយ៉ា ដែលវាបង្កឱ្យមានវិបត្តិជនភៀសខ្លួនដ៏ច្រើន និងការកើនឡើងនៃកំហឹងទូទាំងពិភពលោក។

ក្នុងសេចក្តីថ្លែងការនោះលោក Tillerson បាន​និយាយថាបន្ទាប់ពីការវិភាគយ៉ាងប្រុងប្រយ័ត្ន និងហ្មត់ចត់ ការពិតបានបញ្ជាក់អោយដឹងច្បាស់ណាស់ថាស្ថានភាពនៅរដ្ឋរ៉ាឃីនភាគខាងជើងគឺជាការសំអាតជនជាតិភាគតិចប្រឆាំងនឹងពួករ៉ូហ៊ីងយ៉ា”។ លោកបានបន្ថែមទៀតថា “គ្មានហេតុផលណាមួយឡើយដែលអាចបង្ហាញអំពីភាពសមហេតុសមផលនៃអំពើដ៏ឃោរឃៅដែលបានកើតឡើងនោះទេ” ។

គួរបញ្ចាក់ផងដែរមានជនជាតិរ៉ូហ៊ីងយ៉ាជាង ៦០០.០០០ នាក់បានភៀសខ្លួនចាប់តាំងពីពួកយោធាបានចាប់ផ្តើមប្រតិបត្តិការប្រឆាំងបះបោរនៅក្នុងរដ្ឋរ៉ាឃីនចាប់តាំងពីចុងខែសីហា។

ប្រភព៖ =channelnewsasia

ដោយ៖ សំបូរ

Facebook Comment