អតីតមេបញ្ជាការយោធា ប៊ូសនៀស៊ែបត្រូវបានកាត់ទោសជាប់ពន្ធធនាគារមួយជីវិត
លោក Ratko Mladic ដែលជាអតីតមេបញ្ជាការទាហាន ប៊ូសនៀស៊ែប ត្រូវបានតុលាការកាត់ទោសជាប់ពន្ធធនាគារមួយជីវិត ពីបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍។
ទោះបីជាយ៉ាងណាក៏ដោយកំឡុងពេលប្រកាសសាលដីការកាត់ទោសជាប់ពន្ធធនាគារមួយជីវិតគឺអតីតមេបញ្ជាការទាហានរូបនេះបានស្រែកគំហ៊កខ្លាំងទៅកាន់ចៅក្រមថា៖ “អ្វីទាំងអស់ដែលអ្នកបានចោទវាមិនមែនជាការពិតនោះទេ ពិតជាអាម៉ាសខ្លាំងណាស់ដែលអ្នកកុហកដូចនេះ”។
មុននឹងឈានមកដល់ការកាត់ក្តីជាប់ទោសក្នុងពន្ធធនាគារមួយជីវិតគឺ Mladic ត្រូវបានរងការចោទប្រកាន់ផ្សេងៗគ្នា ដោយក្នុងនោះទីមួយគឺ ការប្រល័យពួជសាសន៍ចំនួន 2 ករណី និងទីពីរ ការប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាមចំនួន 9 ករណីដែលវាបានកើតឡើងពីចន្លោះឆ្នាំ 1992 ទៅដល់ 1995 នៅក្នុងការប៉ះទតង្គិចនៃអតីតតំបន់ យូហ្គូស្លាវី។
គួរបញ្ជាក់ថា Mladic គឺជាមនុស្សដ៏សំខាន់នៅក្នុងអំពើរប្រល័យពូជសាសន៍នៅក្នុងតំបន់អតីតយូហ្គូស្លាវីដែលដឹកនាំបង្ករឲ្យមានការប៉ះទង្គិច ដោយក្នុងនោះជាលទ្ធផលបានបន្សល់ទុកនូវមនុស្សចំនួន 10 ម៉ឺននាក់ស្លាប់បាត់បង់ជីវិត និង 2 លាននាក់ផ្សេងទៀតបាត់បង់ទីជម្រក៕
ដោយ៖ វិសាល
ប្រភព៖ cnn