និងជប៉ុនតម្លើងមីស៊ីល បន្ទាប់យន្តហោះស៊ើបការណ៍ចិនបង្ហាញវត្តមានក្បែរកោះរបស់ខ្លួន

619 Views
November 23, 2017

បន្ទាប់ពីយន្តហោះកំពូលស៊ើបការណ៍ 2 គ្រឿងរបស់ប្រទេសចិន H-6K និង Tu-154MD បានបង្ហាញវត្តមាននៅក្បែរបណ្តោយកោះ  Miyako រយៈពេលជាច្រើនសប្តាហ៍មក កងកម្លាំងអាកាសប្រទេសជប៉ុនបានបញ្ចេញយន្តហោះចម្បាំងរបស់ខ្លួនដើម្បីហោះឆ្វែលឃ្លាំមើលសកម្មភាពទាំងនោះ។

Miyako គឺជាតំបន់ប្រជុំកោះដែលនៅចន្លោះរវាងកោះ Miyako និង​ Okinawa ដែលជាកម្មសិទ្ធប្រទេសជប៉ុន ហើយវាក៏មានមូលដ្ឋានក្បែរនឹងភាគខាងជើងឈាងខាងកើតនៃតំបន់កោះតៃវ៉ាន់ផងដែរ ដោយកន្លងមកប្រទេសចិនបានចាត់ទុកថាតំបន់នេះគឺជាដែនអធិបតេយ្យភាពរបស់ខ្លួន។

យ៉ាងណាមិញកាលពីថ្ងៃទី​2០ ខែវិច្ឆិការកន្លងមកនេះមេបញ្ជាការការពារជាតិប្រចាំកោះតៃវ៉ាន់បានប្រកាសពីការតម្លើងប្រព័ន្ធមីស៊ីលរយៈចម្ងាយឆ្ងាយ បន្ទាប់ពីវត្តមានយន្តហោះស៊ើបការណ៍ប្រទេសចិនបង្ហាញវត្តមានក្បែរតំបន់របស់ខ្លួន កំឡុងពេលបើកមហាសន្និបាតបក្សកម្មុនីសចិនកាលពីថ្ងៃទី​ 24 ខែ តុលាកន្លងមកនេះ។

គួរបញ្ជាក់ថាចាប់តាំងពីវត្តមានយន្តហោះស៊ើបការណ៍ប្រទេសចិននៅក្បែរតំបន់ប្រជុំកោះប្រទេសជប៉ុន និងកោះតៃវ៉ាន់រួចមក ភាគីទាំងពីរបានពង្រឹងកម្លាំងរបស់ខ្លួនកាន់តែខ្លាំងបន្ថែមមួយកម្រិតទៀត៕

 

 

ប្រភព៖ sputniknews

ដោយ៖ វិសាល

Facebook Comment

Related Articles