សម្តេចក្រុមព្រះ នឹងឈរជាតំណាងរាស្រ្តធម្មតានៅមណ្ឌលកំពង់ចាម ដោយមិនយកតំណែងអនុប្រធានទី១នៃរដ្ឋសភាដែលទំនេរទេ ទោះមាន៤១អាសនៈក៏ដោយ
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នឹងឈរជាតំណាងរាស្រ្តធម្មតានៅមណ្ឌលកំពង់ចាម ជាមណ្ឌលឈរជើងជាមួយសម្តេច ហេង សំរិន និងលោក កឹម សុខា នៅពេលដែលទទួលបានការបែងចែក៤១អាសនៈពីគ.ជ.ប។ នេះបើតាម លោក ញ៉េប ប៊ុនជិន អនុប្រធាន និងជាអ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច ដែលបានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ជាថ្មីម្តងទៀត នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
លោក ញ៉េប ប៊ុនជិន បានអះអាងថា សម្តេចប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ធ្លាប់ជាប្រធានរដ្ឋសភា និងធ្លាប់ជានាយករដ្ឋមន្រ្តីទី១ នៅក្នុងការបោះឆ្នោតអាណត្តិទី១ ឆ្នាំ១៩៩៣ ដូច្នេះការផ្តល់តំណែងដល់ព្រះអង្គនូវអនុប្រធានទី១នោះ ព្រះអង្គនឹងមិនទទួលយកទេ។ ព្រះអង្គសុខចិត្ត ធ្វើជាតំណាងរាស្រ្តធម្មតានៅមណ្ឌលកំពង់ចាមវិញ។

គណបក្សហ៊្វុនស៊ិនប៉ិច របស់សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ នៅពេលនេះ គឺជាគណបក្សធំទី២នៅកម្ពុជា ដែលអាចនឹងទទួលបានយ៉ាងហោចណាស់ ៤១អាសនៈ ពីការបែងចែករបស់គ.ជ.ប ក្រោយរំលាយគណបក្សសង្រ្គោះជាតិ ដែលជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើក្បត់ជាតិ ដែលមាន៥៥អាសនៈក្នុងរដ្ឋសភានោះ។
ក្រោយការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៥ កាលពីឆ្នាំ២០១៣ និងបន្ទាប់ពីបញ្ចប់បាតុកម្មតវ៉ា នឹងលទ្ធផលឆ្នោតរយៈពេល១ឆ្នាំ ក្រោមការសម្របសម្រួលនយោបាយដោយគណបក្សជាប់ឆ្នោតទាំងពីរ តំណែងអនុប្រធានទី១នៃរដ្ឋសភានេះ ត្រូវបានរដ្ឋសភាបោះឆ្នោតជូន លោក កឹម សុខា។
ទោះជាយ៉ាងណា ក្រោយកាន់តំណែងនេះ បានជាង១ឆ្នាំ រហូតដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ រដ្ឋសភា ក៏បានបោះឆ្នោតទម្លាក់ លោក កឹម សុខា ចេញពីអនុប្រធានទី១ នៃរដ្ឋសភាឡើងវិញ ហើយរហូតដល់ពេលនេះ តំណែងអនុប្រធានទី១ នៃរដ្ឋសភា ដែលជាការផ្តល់កូតាឱ្យគណបក្សសំឡេងភាគតិចក្នុងរដ្ឋសភានោះ បាននៅទំនេររយៈពេលជាង២ឆ្នាំមកហើយ៕
ប្រភព៖ freshnews
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា