អតីតមន្រ្តីគណបក្សសង្គ្រោះជាតិត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល
បន្ទាប់ពីគណបក្សសង្រ្គោះជាតិត្រូវបានរំលាយដោយតុលាការកំពូលកាលពីថ្ងៃទី 16 រួចមក អតីតតំណាងរាស្រ្តនៃគណបក្សមួយនេះក៏ត្រូវបានជាប់បម្រាមប្រឡូកក្នុងនយោបាយរយៈពេល5 ឆ្នាំ ផងដែរ។

ជាមួយគ្នានេះដែរពីថ្ងៃទី ថ្ងៃ ទី 22 ខែវិច្ឆិការម្សិលមិញនេះអគ្គលេខាធិការដ្ឋានរដ្ឋសភាបានចេញលិខិតមួយច្បាប់ស្តីពីការជូនដំណឹងទៅកាន់អតីតមន្រ្តីនៃគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ ដោយមានឋានៈចាប់ពី ថ្នាក់ប្រធាននាយកដ្ឋានឡើងដែលត្រូវបានបញ្ចប់តួនាទីត្រូវតែបំពេញកាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល។

យ៉ាងណាមិញការចេញលិខិតរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភាគឺយោងតាមមាត្រាទី 17 និង 18 នៃច្បាប់ស្តីពីការប្រឆាំងអំពើរពុលរលួយដែលប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៤១០/០០៤ ចុះថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០១០។

គួរបញ្ជាក់ថានៅក្នុងលិខិតដដែលបញ្ជាក់យ៉ាងច្បាស់ថាអតីតមន្រ្តីនៃគណបក្សសង្គ្រោះជាតិទាំងអស់គឺមានពេលវេលារយៈពេល 30 ថ្ងៃ គិតចាប់ពីថ្ងៃចប់តួនាទី៕

ដោយ៖ នាគខ្មៅ
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា