អតីតអនុប្រធានាធិបតី ស៊ីមបាវ៉េ នឹងត្រលប់មកកាន់តំណែងជាប្រធានាធិបតីនៅថ្ងៃសុក្រ
បន្ទាប់ពីមានការបណ្តេញចេញពីតំណែង និងភៀសខ្លួនទៅក្រៅប្រទេស អតីតអនុប្រធានាធិបតីនៃប្រទេសស៊ីមបាវ៉េនឹងត្រូវត្រលប់មកកាន់ប្រទេសរបស់ខ្លួនវិញដើម្បីកាន់កាប់តំនែងជាប្រធានាធិបតីប្រទេសស៊ីមបាវ៉េជំនួសលោក Robert Mugabe។

លោក Emmerson Mnangagwa ដែលត្រូវបានគេដាក់រហ័សនាមថា “ក្រពើ” កំឡុងពេលលោករត់ភៀសខ្លួនទៅក្រៅប្រទេស នឹងត្រូវត្រលប់មកកាន់ជាប្រធានគណបក្ស Zanu-PF ដើម្បីស្នងតំណែងជាប្រធានាធិបតីជាមួយនឹងសម្រែកនៃការគាំទ្របីប្រជាជនរាប់ពាន់នាក់។

យ៉ាងណាមិញមុននឹងឈានចូលមកកាន់តំណែងជាប្រធានាធិបតីជំនួសលោក Mugabe អតីតអនុប្រធានាធិបតីរូបនេះបានបញ្ជាក់ថា លោកត្រូវតែទទួលបានការធានាអំពីសុខសុវត្ថិភាព ប្រសិនណាជាគ្មានការធានានោះទេ លោក Mnangagwa ក៏មិនហ៊ានត្រលប់មកកាន់ប្រទេសវិញដែរ។

គួរបញ្ជាក់ថាបន្ទាប់ពីលោកMugabe អតីតប្រធានាធិតីចាស់បានលាលែងពីតំណែង ក្រោយទទួលគំនាបពីយោធា លោក Mnangagwa គឺជាបេក្ខភាពនៃគណបក្សZanu ដែលនឹងត្រូវបន្តតំណែងនេះ៕
ដោយ៖ វិសាល
ប្រភព៖ CROSSROADS TODAY
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា