ឥណ្ឌាគ្រោងនឹងយកកុមារកំព្រាហ្វឹកហាត់ធ្វើជាទាហានសម្រាប់ការពារជាយដែន
ក្មេងកំព្រា និងក្មេងអនាថាគ្មានទីជម្រកនៅក្នុងប្រទេសឥណ្ឌាកំពុងតែត្រូវបានកងកម្លាំងសន្តិជាតិនៃប្រទេសឥណ្ឌាទទួលពួកគេយកទៅចិញ្ចឹម និងបង្ហាត់ពយកគេឲ្យក្លាយទៅជាកងទាហានពិសេសសម្រាប់ការពារនៅតាមបណ្តោយជាយដែននៃប្រទេសឥណ្ឌា។
ការបណ្តុះបណ្តាលក្មេងកំព្រា និងអនាថាឲ្យក្លាយទៅជាកងកម្លាំងពិសេសសម្រាប់ការពារតាមព្រំដែនគឺត្រូវបានចូលរួមសហការគាំទ្រពីសំណាក់ SSB (Sashastra Seema Bal) ដែលពួកគេបានធ្វើការចុះកិច្ចព្រមព្រៀងសហការជាមួយនឹងរដ្ឋភិបាលនៃប្រទេសឥណ្ឌា។
យ៉ាងណាមិញតាមការបញ្ជាក់គឺក្មេងកំព្រា និងអនាថានៅក្នុងប្រទេសឥណ្ឌាទាំងនោះអាចនឹងត្រូវបញ្ចូនទៅកាន់ទីតាំងព្រំដែននៃប្រទេស ឥណ្ឌា នេប៉ាល់ ឬ ឥណ្ឌា ប៊ូតាន់ បន្ទាប់ពីពួកគេគ្រប់អាយុ និងទទួលបានចំណេះដឹងគ្រប់គ្រាន់ដែលផ្តល់ដោយអ្នកបង្ហាត់ដ៏ជំនាញរបស់ឥណ្ឌា។
គួរបញ្ជាក់ថាតាមរយៈរបាយការណ៍របស់រដ្ឋាភិបាលឥណ្ឌាបានឲ្យដឹងថា សព្វថ្ងៃគឺមានក្មេងកំព្រាច្រើនជាង 9000 នាក់កំពុងតែទទួលការរ៉ាប់រងបណ្តុះបណ្តាលពីសំណាក់វិទ្យាស្ថាន ហើយរដ្ឋាភិបាលគ្រោងនឹងពង្រីកទីតាំងបន្ថែមទៀតផងដែរដោយសារតែសព្វថ្ងៃចំនួនក្មេងអនាថានៅក្នុងប្រទេសឥណ្ឌាកំពុងតែមានការកើនឡើង៕
ដោយ៖ វិសាល
ប្រភព៖ Sputnik