សមាជិកក្រុមប្រឹក្សា​ស្រុក ឃុំ/សង្កាត់ និងបេក្ខជនបម្រុងរបស់​ CNRP ជិត១០០នាក់ទៀតហើយ បានសម្រុកចុះចូលជាមួយ CPP នាំឲ្យចំនួនសមាជិកចុះចូល​កើនដល់ជាង៦៥០នាក់

312 Views
November 24, 2017

គិតពេញមួយថ្ងៃ នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ​អតីតថ្នាក់ដឹកនាំមូលដ្ឋានសំខាន់ៗ ដោយបូកទាំងបេក្ខជនបម្រុងក្រុមប្រឹក្សា ​សរុបចំនួន៩១នាក់​ របស់គណបក្សសង្គ្រោះជាតិ ដែលទើបរំលាយ​ដែលបានទៅសុំចូលរួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា ដោយសារតែរូបគាត់ បានឃើញ នូវអំពើក្បត់ជាតិរបស់គណបក្សសង្គ្រោះជាតិ ដែលបម្រើបរទេស។ នេះបើយោងតាមរបាយការណ៍ ដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែវិច្ឆិកានេះ។

បើគិតត្រឹមយប់ថ្ងៃទី២៣ ខែវិច្ឆិកានេះ អតីតតំណាងរាស្ដ្រ សមាជិកក្រុមប្រឹក្សា មេឃុំ ជំទប់ និងថ្នាក់ដឹកនាំមូលដ្ឋានសំខាន់ៗ ព្រមទាំងបេក្ខជនបម្រុងក្រុមប្រឹក្សា សរុប៦៥៣​នាក់ហើយ ពោលប្រមាណជាង១០ភាគរយហើយ នៃសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ដែលបានសម្រេចចិត្តដើរចេញពីគណបក្សសង្គ្រោះជាតិ ដែលទើបរលាយ ហើយសុំចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។​

​តាមលិខិតដែលអង្គភាព Fresh News ទទួល​​បានពី អតីតចៅសង្កាត់ ចៅសង្កាត់រង និងសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ របស់គណបក្សសង្រ្គោះជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា កាលពីមុនពួកគេនឹកស្មានថា ការស៊ូដំណ្ដើមអំណាចតាមរយៈការបោះឆ្នោត និងតាមរបៀបលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។ ប៉ុន្ដែក្រោយពី​បានឃើញនូវវីដេអូឃ្លឹប និងសកម្មភាពជាក់ស្ដែងពីការធ្វើបដិវត្តន៍ពណ៌ ញុះញង់បំបែកបំបាក់ជាតិខ្មែរ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី និងជាប្រធានគណបក្សប្រជាជន៕

ប្រភព៖ freshnews

Facebook Comment