រដ្ឋសភា បើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ពិភាក្សាអំពីបញ្ជីឈ្មោះបេក្ខជនតំណាងរាស្រ្តថ្មី ដែលស្នើដោយគ.ជ.ប និងរៀបចំនីតិវិធីជ្រើសតាំងសមាជិក គ.ជ.ប ជំនួសអ្នកលាលែង
នៅម៉ោង១០៖០០នាទី ព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ រដ្ឋសភា នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍របស់ខ្លួន ដើម្បីពិភាក្សាអំពីសម្រេចលើបញ្ជីឈ្មោះបេក្ខជន តំណាងរាស្រ្តថ្មីចំនួន៤៤រូប ដែលស្នើដោយ គ.ជ.ប។
ជាមួយគ្នានេះ គណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា ក៏នឹងរៀបចំនីតិវិធីជ្រើសតាំងសមាជិករបស់ គ.ជ.ប ៣រូប ជំនួសអ្នកដែលបានលាលែងផងដែរ។ នេះបើតាម លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា ដែលបានបញ្ជាក់ជូន Fresh News នៅព្រឹកនេះ។

លោក ឡេង ប៉េងឡុង បានឱ្យបន្តថា ក្រៅពីរបៀបវារៈទាំងពីរនោះ នៅព្រឹកនេះ គណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា ក៏នឹងកំណត់ពេលវេលាប្រជុំពេញអង្គផងដែរ។
សូមបញ្ជាក់ថា កាលពីម្សិលមិញនេះ គ.ជ.ប បានបញ្ជូនបញ្ជីឈ្មោះបេក្ខជនតំណាងរាស្រ្តចំនួន៤៤រូប មកពីគណបក្សចំនួន៣ ទៅដល់រដ្ឋសភាហើយ ដើម្បីកាន់អាសនៈរដ្ឋសភា ដែលនៅទំនេរ។ ជាមួយគ្នានេះ គ.ជ.ប ក៏កំពុងរៀបចំ បែងចែកអាសនៈចំនួន១១ទៀត ដែលគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សខ្មែរឈប់ក្រ ប្រកាសមិនទទួលយកនូវការបែងចែកដោយគ.ជ.ប៕
ប្រភព៖ freshnews
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា