បុរសអនាថាម្នាក់បានជួយសង្គ្រោះនារីវ័យក្មេងម្នាក់ហើយទទួលបានប្រាក់ ១៦០.០០០ ដុល្លារជារង្វាន់
អតីតយុទ្ធជនអនាថាម្នាក់បានជួយស្ត្រីវ័យក្មេងម្នាក់ដែលជាប់នៅលើផ្លូវជាតិក្បែរទីក្រុង Philadelphia ដោយទិញឧស្ម័នហ្គាស់អោយនាងជាមួយនឹងលុយ ២០ ដុល្លារចុងក្រោយរបស់គាត់។ នាងបានអោយលុយឱ្យគាត់ច្រើនជាងការអរគុណទៅទៀត។
បុរសអនាថាម្នាក់ឈ្មោះ Johnny Bobbitt អាយុ ៣៤ ឆ្នាំបានផ្តល់ជំនួយដើម្បីជួយដល់នាង Kate McClure ហើយបានទៅតិញឧស្ម័នហ្គាស់សម្រាប់រថយន្តរបស់នាងដែលចំណាយប្រាក់ដែលគាត់នៅសល់ចុងក្រោយរបស់គាត់។

នៅលើទំព័ររៃអង្គាសប្រាក់របស់នាង Kate McClure ដែលមានអាយុ ២៧ ឆ្នាំនោះបានសរសេរថានាងបានជាប់នៅលើផ្លូវជាតិក្បែរទីក្រុង Philadelphia នៅយប់មួយនៅពេលដែលរថយន្តរបស់នាងអស់ឧស្ម័នហ្គាស់។ វាងងឹតហើយនាងនៅតែម្នាក់ឯងទៀត នៅពេលភ្លាមៗនោះនាងបានឃើញបុរសម្នាក់ដើរមកជិតរថយន្តរបស់នាង។
នាង McClure បានសរសេរថា ” Johnny អង្គុយនៅលើផ្លូវជារៀងរាល់ថ្ងៃដោយកាន់សញ្ញាមួយ។ គាត់បានឃើញខ្ញុំឈប់ ហើយក៏ស្ទុះដោយដឹងថាអ្វីមួយមិនប្រក្រតី។ សារព័ត៌មាន ABC News បានរាយការណ៍ថា “គាត់បានប្រាប់ខ្ញុំឱ្យត្រលប់ទៅឡានវិញហើយចាក់សោរទ្វារ។ ប៉ុន្មាននាទីក្រោយមកគាត់ត្រលប់មកវិញជាមួយនឹងឧស្ម័នក្រហម” ។

ក្រោយមក Kate បានវិលត្រលប់មកអរគុណគាត់ដោយនាំយកអំណោយមកអោយគាត់។ ប៉ុន្តែនៅពេលដែលនាងបានដឹងថា Johnny គឺជាអតីតទាហានម៉ារីន និងជាអតីតអ្នកពន្លត់អគ្គីភ័យនាងមានអារម្មណ៍ថាត្រូវតែជួយគាត់អោយត្រលប់មកវិញ។
នាងបានចាប់ផ្តើមជាមួយនិងគេហៈទំព័រ GoFundMe ដើម្បីចែករំលែករឿងរ៉ាវ និងបង្កើនមូលនិធិសម្រាប់ Johnny ។ រហូតមកដល់ពេលនេះគេហៈទំព័រនេះបានរៃអង្គាសប្រាក់ចំនួន ១៦០.០០០ ដុល្លារដែលច្រើនជាងគោលដៅដែលនាងចង់បានត្រឹមតែ ១០.០០០ ដុល្លារបុណ្ណោះ។
ប្រភព៖ sputniknews
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា