ការប្រមូលទិន្នផលស្រូវក្រអូបឆ្នាំនេះទទួលបានផលល្អប្រសើរ ជាមួយតម្លៃគួរជាទីពេញចិត្តរបស់កសិករ
ការប្រមូលទិន្នផលស្រូវក្រអូបក្នុងឆ្នាំនេះ ទទួលបានផលយ៉ាងល្អប្រសើរ ជាមួយតម្លៃគួរជាទីពេញចិត្តរបស់កសិករ ដោយក្នុង១គីឡូក្រាមកសិករអាចទទួលបានតម្លៃ១០៥០រៀល ទៅ១០៧០រៀល ឬលើសពីនេះ។

លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ បានថ្លែងប្រាប់សារព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ថា«ក្នុងឆ្នាំនេះការប្រមូលផលស្រូវក្រអូបផ្កាម្លិះ ទទួលបានផលប្រមាណជា៧០%ហើយ ចំណែកឯតម្លៃស្រូវក្នុងឆ្នាំនេះ ក៏មានតម្លៃថ្លៃជាងឆ្នាំមុន ដោយពីឆ្នាំមុនកសិករលក់បានជាង៩០០រៀលក្នុង១គីឡូក្រាម តែឆ្នាំនេះតម្លៃចាប់ពី ១០៥០រៀល និង១០៧០រៀល ទៅតាមតំបន់នីមួយៗ។ តម្លៃស្រូវនេះមិនងាយធ្លាក់ចុះនោះឡើយ ដោយសារតែរោងម៉ាស៊ីនកិនស្រូវមានឡសម្ងូតច្រើន ដូច្នេះក្រុមហ៊ុនអាចទិញស្រូវមកស្ដុកទុកបានច្រើន និងធ្វើឲ្យតម្លៃស្រូវកាន់តែមានស្ថេរភាពល្អ»។

លោកបានបន្ដទៀថា «ឆ្នាំនេះដោយសារតែល្បាយទឹកភ្លៀងធ្លាក់ល្អ ធ្វើឲ្យស្រូវទទួលបានផលច្រើនជាងឆ្នាំមុនៗ ជាធម្មតាមស្រូវផ្ការម្លិះ ទទួលបានត្រឹមតែ៤តោនប៉ុណ្ណោះក្នុង១ហិចតា តែក្នុងឆ្នាំនេះមានតំបន់ខ្លះទទួលបាន៥-៦តោន ចំណែកឯគ្រាប់ស្រូវក៏ធំៗល្អជាងឆ្នាំមុនផងដែរ»។

លោកបញ្ជាក់បន្ថែមទៀតថា ចំពោះស្រូវផ្សេងៗទៀត មិនមានជាបញ្ហាចោទ ឬប្រែប្រួលអ្វីឡើយ។ ចំណែកស្រូវសែនក្រអូបវិញ ត្រូវដំណើរការច្រូតកាត់ នៅរយៈពេលកន្លះខែខាងមុខទៀត តម្លៃស្រូវក្នុងឆ្នាំនេះ មានភាពល្អប្រសើរច្រើន សូម្បីគ្រាប់ស្រូវ គុណភាពស្រូវក៏ល្អព្រោះដោយសារតែល្បាយទឹកភ្លៀងគ្រប់គ្រាន់៕
ប្រភព៖ freshnewsasia
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា