កងរក្សាសន្តិសុខអង្គការសហប្រជាជាតិត្រូវបានសម្លាប់នៅក្នុងប្រទេសម៉ាលី ក្នុងនោះកងម្លាំងកម្ពុជាទទួលរងរបួសម្នាក់
កាលពីថ្ងៃសុក្រម្សិលមិញមានការវាយប្រហារមួយមកលើកងកម្លាំងរក្សាសន្តិសុខអង្គការសហប្រជាជាតិកំពុងតែប្រតិបត្តិការជាមួយកងកម្លាំងប្រទេសម៉ាលី ដែលបានសម្លាប់អ្នករក្សាសន្តិភាពយ៉ាងហោចណាស់ចំនួនបីនាក់មកពីប្រទេស Niger និងទាហានម៉ាលីម្នាក់ ហើយវាក៏បានធ្វើឱ្យទាហានចំនួន ១៤ នាក់ និងជនស៊ីវិលម្នាក់ទទួលរងរបួសផងដែរ នេះបើរតាមការរាយការណ៏របស់ក្រុមអាជ្ញាធរអង្គការសហប្រជាជាតិ និងក្រុមប្រឹក្សាសន្តិសុខបង្ហាញ។

យ៉ាងណាមិញនៅក្នុងចំណោមទាហានរងរបួសទាំង 14 នាក់ ក៏មានវត្តមានកងកម្លាំងមួកខៀវម្នាក់របស់កម្ពុជាផងដែរដែលទទួលរងរបួស។ តាមរយៈរបាយការណ៍ទីតាំងដែលកើតហេតុគឺស្ថិតនៅក្នុងតំបន់ Indelimane ចម្ងាយប្រហែល ៧០ គីឡូម៉ែត្រភាគខាងលិចនៃ Menaka ជិតព្រំដែនជាមួយប្រទេស Niger ។

មិនមានការទទួលខុសត្រូវណាមួយពីការវាយប្រហារនោះទេ ទោះបីមានការដាក់សង្ស័យទៅលើក្រុមភេរវករនៅក្នុងក្រុម Sahel គឺជាក្រុមដែលសកម្មនៅក្នុងតំបន់នោះក៏ដោយ។ ពួកក្រុមជ្រុលនិយមត្រូវបានគេជឿថាគឺនៅពីក្រោយការវាយឆ្មក់លើកងកម្លាំងអង្គការសហប្រជាជាតិ។

បន្ទាប់ពីការវាយប្រហារអង្គការសហប្រជាជាតិបាននិយាយថាបេសកកម្មនៅម៉ាលីបានដាក់ឧទ្ធម្ភាគចក្រចំនួន ៣ ដើម្បីជម្លៀសកងរក្សាសន្តិភាពដែលរងរបួស ១៤ និង១៣ នាក់ទៀតមកពីប្រទេស Niger និងម្នាក់មកពីកម្ពុជាក៏ដូចជាអ្នកបំរើការស៊ីវិលរបស់អង្គការសហប្រជាជាតិផងដែរ៕
ប្រភព៖ CTV News
ដោយ៖ សំបូរ


គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា