មន្រ្តីនគរបាលក្រសួងមហាផ្ទៃម្នាក់ជិះឡានទំនើប វាយនិងបាញ់១គ្រាប់តាមផ្លូវ៥៩៨ ទៅលើបុរស៣នាក់ដោយសារទំនាស់
មន្រ្តីនគរបាលក្រសួងមហាផ្ទៃម្នាក់ជិះរថយន្ត ទំនើបមួយគ្រឿងម៉ាក BMW ស្លាកលេខភ្នំពេញ 2AG-7898 វាយនឹងបាញ់១គ្រាប់សំឡុតយុវជនម្នាក់ ក្នុងចំណោម ៣នាក់ណ្តាលឲ្យបែកក្បាលហូរឈាម នៅតាមផ្លវ៥៩៨ ជិតស្នងការរាជធានីភ្នំពេញ ក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នាម៉ោងជាង៨យប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។ មន្រ្តីនគរបាលនោះមានឈ្មោះ កេត ផារ៉ែន ថ្នាក់ជាអនុសេនីយ៍ទោ។

បើតាមសំដីពីយុវជន ដែលត្រូវមន្រ្តីនគរបាលក្រសួងមហាផ្ទៃបាញ់សំឡុតនោះបានប្រាប់ថា មុនកើតហេតុ គឺយុវជន៣នាក់ខាងលើបានជិះម៉ូតូមួយគ្រឿង មិនចាំម៉ាក តាមបណ្តោយផ្លូវ៥៩៨ ស្រាប់តែកំពុងជិះតាមផ្លូវ ក៏មានរថយន្តមួយគ្រឿង ជារបស់មន្ត្រីនគរបាលដែលជាជនបង្កខាងលើ បានជិះគៀរម៉ូតូរបស់បុរសទាំង៣ រួចបន្តដំណើរមកមុខបាត់។

ពេលនោះបុរសទាំង៣នាក់បានជិះម៉ូតូ បន្តដំណើរមកមុខក៏ឃើញ រថយន្តដែលគៀរម៉ូតូរបស់ខ្លួនកំពុងឈប់ភ្លាមនោះ បុរសទាំង៣ បានឃើញមន្រ្តីនគរបាលដែលជាម្ចាស់រថយន្ត កំពុងតែឈនោមរូបគេទាំង៣បានចុះពីម៉ូតូ ដើរមករករឿងស្រាប់តែ មន្រ្តីនគរបាលដែលជាម្ចាស់រថយន្ត បានយកកាំភ្លើងវាយក្បាលបុរសម្នាក់ក្នុងចំណោមបុរសទាំង៣ បណ្តាលឲ្យ បែកក្បាលឈាមពេញមុខ បន្ទាប់ពីវាយមិនអស់ចិត្តក៏ដកកាំភ្លើង បាញ់សំឡុត១គ្រាប់ទៀត។ បន្ទាប់ពីបាញ់ហើយមន្ត្រីប៉ូលីស ដែលជាជនបង្កខាងលើព្យាយាមរត់ដែរ តែរត់មិនរួចក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំ៕







ប្រភព៖ freshnews
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា