សម្តេច ហ៊ុន សែន បញ្ជាឲ្យពិនិត្យផ្លូវច្បាប់ ដើម្បីបិទមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃនេះ បានបញ្ជាទៅក្រសួងមហាផ្ទៃ ឲ្យពិនិត្យមើលផ្លូវច្បាប់ ដើម្បីបិទអង្គការសង្គមស៊ីវិលមួយទៀតនៅទីក្រុងភ្នំពេញ ដោយថា អង្គការនោះមានជាប់ពាក់ព័ន្ធនឹងមេដឹកនាំអតីតបក្សប្រឆាំងដែលកំពុងជាប់ឃុំ។
នៅក្នុងពិធីសំណេះសណាលជាមួយក្រុមកម្មករកម្មការិនីនៅឯមជ្ឈមណ្ឌលកោះពេជ្រ នៅព្រឹកម្សិលមិញ សម្តេច ហ៊ុន សែន បានប្រាប់ទៅក្រសួងមហាផ្ទៃ ឲ្យពិនិត្យមើលផ្លូវច្បាប់ដើម្បីបិទមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។
សម្តេចលើកឡើងបន្ថែមថា អង្គការសិទ្ធិមនុស្សមួយនេះ មានជាប់ពាក់ព័ន្ធនឹងមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលត្រូវបានរដ្ឋាភិបាលចាប់ខ្លួនក្រោមការចោទថា «ក្បត់ជាតិ» កាលពីដើមខែកញ្ញាកន្លងមក។
សម្តេច ហ៊ុន សែន ថ្លែងថា៖ «ការពិតមជ្ឈមណ្ឌលសិទ្ធិមនុស្សនៅទីក្រុងភ្នំពេញ អាហ្នឹងត្រូវតែបិទចោល ព្រោះអាហ្នឹងធ្វើតាមបរទេសណា! អាហ្នឹងគួរមើល! ក្រសួងមហាផ្ទៃគួរមើល! ព្រោះអាហ្នឹងគឺថា បរទេសជាអ្នកឲ្យបង្កើតណា មិនមែនខ្មែរអ្នកបង្កើតទេ! បរទេសជាអ្នកឲ្យបង្កើតណា! មើលអាមជ្ឈមណ្ឌលសិទ្ធិមនុស្សនៅភ្នំពេញហ្នឹងមួយទៀត។ […] អញ្ចឹងទេ អានេះបរទេសឲ្យបង្កើត អាហ្នឹងវាខុសរឿង»។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០២ ដោយលោក កឹម សុខា ដែលក្រោយមកបានលាឈប់ និងទៅបង្កើតគណបក្សសិទ្ធិមនុស្សនៅក្នុងឆ្នាំ២០០៧។
ការបញ្ជាពីសំណាក់សម្តេច ហ៊ុន សែន ឲ្យពិនិត្យមើលផ្លូវច្បាប់សម្រាប់បិទមជ្ឈមណ្ឌលសិទ្ធិមនុស្សបែបនេះ បានកើតឡើងតែពីរបីខែប៉ុណ្ណោះក្រោយពីរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទអង្គការសង្គមស៊ីវិលបរទេសមួយចំនួនដែលដំណើរការនៅក្នុងប្រទេសកម្ពុជា។
ការបង្ក្រាបទៅលើអង្គការសង្គមស៊ីវិល គណបក្សប្រឆាំង សកម្មជនសិទ្ធិមនុស្ស និងសកម្មជនដទៃទៀត បានជំរុញឲ្យមានការរិះគន់ពីសហគមន៍អន្តរជាតិ ដោយចាត់ទុកថា កម្ពុជាកំពុងធ្វើដំណើរចាកឆ្ងាយពីគន្លងប្រជាធិបតេយ្យ៕
ប្រភព៖ vod

គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា