សម្តេចតេជោបញ្ជាក់ថាលោកមិនមានរឿងអ្វីកើតឡើងនោះទេ
បន្ទាប់ពីមានជនខិលខូចបានលួចចូលទៅក្នុង ហ្វេស ប៊ុកផេក របស់ស្ថានប័នព័ត៌មាន Fresh News និងបានប្រកាសព័ត៌មានក្លែងក្លាយអំពីការធ្វើឃាតសម្តេច ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មុននេះបន្តិចសម្តេច ហ៊ុន សែនបានធ្វើការប្រកាសនៅលើទំព័រ ហ្វេក ប៊ុករបស់លោកថា មិនមានរឿងអ្វីកើតឡើងលើសម្តេចដូចជាព័ត៌មានប្រឌិតឡើងនោះទេ។

នៅលើទំព័រ ហ្វេស ប៊ុក សម្តេចបានបញ្ជាក់ថា៖ “កាលពីព្រឹកមិញនេះ គឺមានព័ត៌មានបង្ហោះនៅលើសារព័ត៌មានហ្វេសប៊ុក Fresh News ថាមានការធ្វើឃាតរូបខ្ញុំ ដែលព័ត៌មាននេះគឺជាព័ត៌មានមិនពិត ប្រឌិតមានបំណងអាក្រក់បង្កចលាចលដោយជនទុច្ចរិត និងជនខិលខូចមួយចំនួនដែលបានលួចចូល (Hack) ហ្វេសប៊ុករបស់ក្រុមការងារ Fresh News។ ប៉ុន្តែពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវហើយ។ ខ្ញុំសូមបញ្ជាក់ថា មិនមានអ្វីកើតឡើងចំពោះរូបខ្ញុំទេ។ សូមអរគុណជនរួមជាតិចំពោះការគាំទ្រ និងគោរពស្រឡាញ់ចំពោះរូបខ្ញុំ។ សូមជូនពរបងប្អូនជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕”

ជាមួយគ្នានេះដែរបុគ្គលិករបស់ស្ថាប័ន Fresh News ក៏បានបញ្ជាក់ថាព័ត៌មានដែលបានផ្សាយចេញចំបោះរឿងធ្វើឃាតសម្តេចគឺមិនមែនជាការពិតឡើយ គឺដោយសារតែមានជនខិលខូចលួច Hack ចូលទៅក្នុងហ្វេសប៊ុកផេករបស់ស្ថានប័នព័ត៌មាន ហើយផ្សាយរឿងប្រឌិតប៉ុណ្ណោះ។

គួរបញ្ជាក់ថាតាមរយៈការបញ្ជាក់របស់ សម្តេច ហ៊ុនសែន ខណៈពេលនេះសមត្ថកិច្ចកំពុងតែស្រាវជ្រាវ វែកមុខជនល្មើសហើយ៕

គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា