ដំណើរទស្សនៈកិច្ចលើកដំបូងរបស់សម្តេចសង្ឃប៉ាប
កាលពីយប់ថ្ងៃអាទិត្យ សម្តេចប៉ាប Francis បានចាកចេញពីទីក្រុងរ៉ូមហើយនឹងក្លាយជាPope ដំបូងគេបង្អស់ដែលធ្វើទស្សនកិច្ចនៅមីយ៉ាន់ម៉ា។ សម្ដេចប៉ាបបានប្រកាសពីអំពើហឹង្សាប្រឆាំងនឹងជនជាតិរ៉ូហ៊ីងយ៉ាកាលពីមុនដោយហៅពួកគេថាជាបងប្អូនប្រុសស្រីរបស់គាត់។

អ្នកជំនាញព្រមានថាការធ្វើដំណើរនេះនឹងតម្រូវឱ្យមានតុល្យភាពរវាងបញ្ហាមនុស្សធម៌ ការទូត និងសាសនាដែលមានភាពស្មុគស្មាញ។ សូម្បីតែសង្ឃរាជជាន់ខ្ពស់ផ្ទាល់របស់គាត់ក៏បានណែនាំដើម្បីចៀសឱ្យឆ្ងាយពីពាក្យ Rohingya ដែលខ្លាចថាវាអាចរារាំងគាត់ពីការផ្សះផ្សាមួយនេះមុននិងវាបានចាប់ផ្តើមទៅទៀត។
លោក Aaron Connelly អ្នកស្រាវជ្រាវនៅវិទ្យាស្ថាន Lowy របស់អូស្ត្រាលីបានប្រាប់ទូរទស្សន៍ CNN ថាមានឱកាសតិចតួចណាស់ដែលដំណើរទស្សនកិច្ចរបស់លោក Pope ទៅកាន់ប្រទេសមីយ៉ាន់ម៉ានឹងក្លាយជា”ដំណើរទស្សនកិច្ចរបស់Pope” ។ លោកបានបន្ថែមទៀតថា “ច្បាស់ណាស់អ្វីដែលជំរុញក្នុងដំណើរទស្សនកិច្ចនេះគឺជាការចង់និយាយអំពីជនជាតិរ៉ូហ៊ីងយ៉ា” ។

គួរបញ្ជាក់ផងដែរថា ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាង ៦២៣.០០០ នាក់បានភៀសខ្លួនឆ្លងព្រំដែនទៅកាន់ប្រទេសបង់ក្លាដេសចាប់តាំងពីថ្ងៃទី ២៥ ខែសីហានៅពេលដែលការផ្ទុះឡើងនៃការប្រយុទ្ធគ្នាថ្មីរវាងយោធាមីយ៉ាន់ម៉ា និងពួកសកម្មប្រយុទ្ធប្រដាប់អាវុធនៅរដ្ឋរ៉ាក់ឃីនដែលជាតំបន់ក្រីក្រនៅភាគខាងលិចប្រទេសមីយ៉ាន់ម៉ា។
ប្រភព៖ cnn
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា