បាក់ក្លឹបកម្សាន្តមួយនៅអេស្ប៉ាញ ភ្ញៀវ៤០នាក់រងរបួស
570 Views
November 27, 2017
Tags: អេស្ប៉ាញ
ក្រុមមន្ត្រីបាននិយាយថា មនុស្ស ៤០នាក់ បានរងរបួស បន្ទាប់ពីការបាក់ក្លឹបកម្សាន្តមួយនៅលើកោះលម្ហែកាយតេណេរីហ្វរបស់អេស្ប៉ាញ កាលពីថ្ងៃម្សិលមិញនេះ ដោយបណ្ដាលឲ្យអ្នកចូលលេងកម្សាន្តនៅទីនោះធ្លាក់ចុះទៅខាងក្រោម។ នេះដោយយោងតាមសេចក្ដីរាយការណ៍របស់ AFP។
AFP បានរាយការណ៍បន្តថា ក្រុមជួយសង្គ្រោះបានប្រញាប់ប្រញាល់ទៅក្លឹបកម្សាន្ត Butterfly Disco Club ស្ថិតនៅតំបន់អាដេចេ នៅម៉ោង ១០កន្លះព្រឹក បន្ទាប់ពីក្លឹបនោះបានបាក់។
អាជ្ញាធរអេស្ប៉ាញបានប្រកាសថា ក្នុងចំណោមអ្នករងរបួស មានជនជាតិបារាំង ២នាក់ ជនជាតិអង់គ្លេស ២នាក់ ជនជាតិរ៉ូម៉ានីម្នាក់ និងជនជាតិប៊ែលហ្សិកម្នាក់៕
ប្រភព៖ vod
Tags: អេស្ប៉ាញ

គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា