នាវិកក្នុងនាវាមុជទឹកអាហ្សង់ទីនដែលបាត់ក្នុងមហាសាគរ អាចមានសង្ឃឹមនៅរស់រាន្តមានជីវីត

479 Views
November 27, 2017

កាលពីថ្ងៃអាទិត្យម្សិលមិញនេះ អ្នកនាំពាក្យកងកម្លាំងជើងទឹកអាហ្សង់ទីននិយាយថានាវិកដែលនៅក្នុងនាវាមុជទឹក San Juan ដែលបានបាត់នៅក្នុងមហាសមុទ្រអស់រយៈពេលជាច្រើនថ្ងៃមកហើយ គឺអាចមានសង្ឃឹមនៅរស់រាន្តមានជីវិត។

 

 

នៅក្នុងសេចក្តីថ្លែងការណ៍អ្នកនាំពាក្យដដែលបន្តថា៖ “យើងទាំងអស់គ្នានៅមិនទាន់បានដឹងពីស្ថានការណ៍ច្បាស់លាស់នៅឡើយទេ ទោះបីជានាវាមុជទឹករបស់យើងបានបាត់នៅក្នុងមហាសមុទ្រអស់រយៈពេល 11 ថ្ងៃកន្លងមកហើយយ៉ាងណាក្តី។ វាអាចទៅរួចដែលនាវិកដ៏ចំណានៗរបស់យើងអាចមានវិធីសាស្រ្តដើម្បីគេចផុតពីហេតុការណ៍នេះ”។

 

 

ទោះបីជាយ៉ាងណាក៏ដោយកងកម្លាំងនាវាប្រទេសអាហ្សង់ទីនមិនបានបង្ហាញពីរយៈពេលដែលកំណត់ក្នុងការស្វែងរកនាវាដែលបាត់នៅក្នុងមហាសាគរនោះទេដោយពួកគេនៅតែសង្ឃឹមថានាវិកដែលនៅលើនាវាទាំងនេះនឹងមានសុវត្ថិភាពរួចផុតពីគ្រោះថ្នាក់ទាំងអស់។

 

 

គួរបញ្ជាក់ថាកាលពីថ្ងៃទី​15 កន្លងមកនេះនាវាមុជទឹក San Juan របស់ប្រទេសអាហ្សង់ទីនបានបាត់ដានចេញពីប្រព័ន្ធរ៉ាដាជាមួយនឹងនាវិកចំនួន 44 នាក់ ខណៈពេលដែលខ្យល់អ៊ុកស៊ីសែនអាចផ្គត់ផ្គង់ត្រឹមតែ១ថ្ងៃបន្ទាប់ពីការបាត់ដានតែប៉ុណ្ណោះ៕

 

 

ដោយ៖ វិសាល

ប្រភព៖ Sputnik

Facebook Comment

Related Articles