ទប់ទឹកភ្នែកមិនបាន ក្លាយជាទេពអប្សរ សង្សារសម្លាញ់បែរជាលាចាកលោក (វីឌីអូ)

486 Views
November 28, 2017

នៅក្នុងកម្មវិធី  “Let Me In Thailand,” នៅប្រទេសថៃ បានបង្ហាញមុខនារីម្នាក់ ជាអ្នកលក់បុកល្ហុង ដែលបង្កការភ្ញាក់ផ្អើលដល់ទស្សនិកជនជាខ្លាំង ជាមួយនឹងមុខមាត់រូបរាងថ្មីរបស់នាង ក្រោយពីការវះកាត់កែសម្ផស្ស។

នាងក្លាយជាមនុស្សថ្មីម្នាក់ទៀត មានសម្រស់ស្អាត គួរឲ្យទាក់ទាញ។ ប៉ុន្ដែ ជីវិតថ្មីរបស់នាងក៏ជួបរឿងកំសត់ក្ដុកក្ដួលស្ទើរតែមិនជឿគឺ ពេលដែលនាងត្រឡប់មកវិញ មិត្តប្រុសជាទីស្រឡាញ់ក៏បានជួបគ្រោះថ្នាក់ចរាចរណ៍បាត់បង់ជីវិត ទាំងមិនទាន់បានឃើញមុខមាត់ថ្មីស្រស់ស្អាតរបស់នាងផង។

មិត្តប្រុសរបស់នាងបានស្លាប់ត្រឹមតែ៤ថ្ងៃ មុនពេលនាងបង្ហាញខ្លួន ពិតជាគួរឲ្យសង្វេគណាស់។ នាងបាននិយាយទាំងទឹកភ្នែកថា៖ «គាត់ទទួលយកមុខមាត់រូបរាងនាងកាលពីមុន នាងស្រឡាញ់និងនឹកគាត់ខ្លាំងណាស់»។

ប្រភព៖ coconut

តោះមើលវីឌីអូទាំងអស់គ្នា៖

Facebook Comment

Related Articles