តុលាការអាមេរិកតាមចាប់ខ្លួនជនជាតិចិនចូលវាយលុក (Hack)ទិន្នន័យទំនាក់ទំនងអន្តរជាតិ
ជនជាតិចិនចំនួន 3 នាក់ត្រូវបានតុលាការសហរដ្ឋអាមេរិកប្រកាសតាមចាប់ខ្លួន បន្ទាប់ពីអ្នកទាំង 3 ត្រូវបានគេរកឃើញថាថាបានចូលវាយលុកទិន្នន័យ (Hack) ទៅលើការទំនាក់ទំនងជាអន្តរជាតិ។

តាមរយៈក្រុមអ្នកជំនាញបច្ចេកទេសសហរដ្ឋអាមេរិកបានបញ្ជាក់ថាទីតាំងអ្នកដែលព្យាយាមវាយលុកលើទិន្នន័យការទំនាក់ទំនងអន្តរជាតិគឺមានប្រភពចេញមកប្រទេសចិន ដែលគោលដៅរបស់គេគឺទៅកាន់គ្រិះស្ថាន Mody’s Analytics, Siemes, និង GPS maker Trimble។

ទោះបីជាយ៉ាងណាក៏ដោយមុខសញ្ញាដែលជាជនជាតិចិនទាំង 3 នាក់គឺនៅមិនទាន់អាចកំណត់ទៅតាំងដែលពួកគេកំពុងតែលាក់ខ្លួននៅឡើយទេ ស្របពេលដែលមានការលើកឡើងថាពួកគេអាចនឹងត្រូវបានរដ្ឋាភិបាលចិនជាអ្នកនៅពីក្រោយរឿងទាំងអស់នេះ។

គួរបញ្ជាក់ថាការវាយប្រហារគ្នាតាមរយៈការវាយលុកទិន្នន័យ ( Hack) រវាងសហរដ្ឋអាមេរិក និងប្រទសចិនគឺកើតមានជាច្រើនឆ្នាំណាស់មកហើយ ដោយកនុងនោះកាលពីខែសីហាកន្លងមកនេះជនជាតិចិនម្នាក់ក៏ត្រូវបានប៉ូលីស Los Angeles ឃាត់ខ្លួនផងដែរបន្ទា់ពុរូបគេព្យាយាមវាយលុកទិន្នន័យករុមហ៊ុនរបស់សហរដ្ឋអាមេរិក៕



ដោយ៖ វិបុល
ប្រភព៖ bbc
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា