អាមេរិកសម្តែងការមិនពេញចិត្តបន្ទាប់ពីយន្តហោះចម្បាំងរុស្ស៊ីចេញរាំងស្កាត់យន្តហោះខ្លួនក្នុងតំបន់សមុទ្រខ្មៅ
កងកម្លាំងអាកាសរបស់សហរដ្ឋអាមេរិកបានសម្តែងការមិនពេញចិត្តចំពោះទង្វើរបស់កងកម្លាំងអាកាសរុស្ស៊ី បន្ទាប់ពីយន្តហោះចម្បាំងរបស់ខ្លួនត្រូវបានរាំងស្កាត់ដោយកងកម្លាំងរុស្ស៊ីនៅក្នុងតំបន់សមុទ្រខ្មៅ។

តាមរយៈការអះអាងរបស់មេបញ្ជាការអាកាសសហរដ្ឋអាមេរិក Michelle Baldanza បញ្ជាក់ថា៖ “កងកម្លាំងអាកាសសហរដ្ឋអាមេរិកគឺស្របទនឹងច្បាប់ ហើយជាពិសេសការហោះហើរនៅក្នុងតំបន់សមុទ្រខ្មៅគឺស្ថិតនៅក្នុងដែនអាកាសអន្តរជាតិមិនបានបំពានរុស្ស៊ីឡើយ”។

ជាមួយគ្នានេះដែរមេបញ្ជាការដដែលបានចាត់ទុកថាការរាំងស្កាត់យន្តហោះសហរដ្ឋអាមេរិកពីសំណាក់រុស្ស៊ីគឺជាសកម្មភាពដែលបង្ករជម្លោះ និងបង្ករការភ័យខ្លាចដែលនាំឲ្យមានការប៉ះទង្គិច។

ទោះបីជាយ៉ាងណាក៏ដោយប្រទេសរុស្ស៊ីជារឿយៗតែងតែសម្តែងការមិនពេញចិត្តចំពោះការរៀបចំសមយុទ្ធរបស់សម្ព័ន្ធមិត្ត ណាតូ ដោយក្នុងនោះក៏មានវត្តមានសហរដ្ឋអាមេរិកផងដែរនៅក្នុងតំបនប់សមុទ្រខ្មៅ ដោយទីក្រុងក្រឹមឡាំងចាត់ទុកថាជាគឺជាការបង្ករជម្លោះ៕



ដោយ៖ វិសាល
ប្រភព៖ cnn
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា