អគ្គិភ័យឆាបឆេះ ចំការអំពៅរបស់ក្រុមហ៊ុនចំនួន៣ នៅក្នុងស្រុកស្វាយទាប ខេត្តស្វាយវៀង ខូចខាតអស់ជាង២០០ហិតតា សង្ស័យមានមនុស្សលួចដុត
មានករណីអគ្គិភ័យឆាបឆេះ ចំការអំពៅរបស់ក្រុមហ៊ុនចំនួន៣ នៅក្នុងស្រុកស្វាយទាប ខេត្តស្វាយវៀង ខូចខាតអស់ជាង២០០ហិកតា សង្ស័យថាមានមនុស្សលួចដុត បំផ្លាញដោយសារឈ្នានីស ក៏ប៉ុន្តែសមត្ថកិច្ចគ្រាន់តែដាក់ការសង្ស័យ ហើយបានធ្វើការស៊ើបអង្កេតរកមូលហេតុ ដើម្បីរកជនបង្កមកចាត់ការតាមនីតិវិធីច្បាប់។
បើតាមសមត្ថកិច្ចនគរបាលស្រុកស្វាយទាប បានឲ្យដឹងថា មានភ្លើងឆាបឆេះដំណាំអំពៅស្ករអស់ប្រមាណជាង២០០ហិកតានេះ បានកើតឡើងនៅវេលាម៉ោង០៩៖៣០នាទីព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នៅភូមិបាត់ថង់ ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយវៀង។

ប្រភពដដែលបន្តទៀតថា មុនពេលកើតហេតុ គេឃើញមានផ្សែងហុយ នៅក្នុងចំការអំពៅរបស់ក្រុមហ៊ុម «សុផាតសំណាង» ហើយមួយសន្ទុះក្រោយមក ក៏មានអណ្តាតភ្លើងយ៉ាង សន្ធោសន្ធៅឆាបឆេះរាលដាលយ៉ាងលឿន ម៉្យាងដោយមានខ្យល់បក់បោកពីទិសខាងជើងផង ភ្លើងក៏រាលឆេះយ៉ាងលឿន បន្តទៅចំការអំពៅរបស់ក្រុមហ៊ុន «រឿនសារ៉េន» និងក្រុមហ៊ុន អំពៅ «លោកកុយឈី»។

តាមរបាយការណ៍របស់សមត្ថកិច្ បានបញ្ជាក់ថា ការខូចខាតអំពៅនោះ មានចំនួន៣ក្រុមហ៊ុន ទី១៖ ក្រុមហ៊ុន កុយ ឈី ឆេះអំពៅអស់ចំនួន៣០ហិកតា ទី២៖ ក្រុមហ៊ុន រឿន សារ៉េន ឆេះអស់ចំនួន៧០ហិកតា និងទី៣៖ ក្រុមហ៊ុន សុផាត សំណាង ឆេះអំពៅអស់ចំនួន១២០ហិកតា។

បើតាមម្ចាស់ក្រុមហ៊ុនអំពៅ លោក កុយ ឈី បានធ្វើការត្អូញត្អែរថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺមានបងប្អូនប្រជាពលរដ្ឋបានលែងក្របីគោ ឲ្យចូលស៊ីអំពៅអស់រាប់រយហិកតា និងមានភ្លើងឆេះអំពៅជាច្រើនលើកច្រើនសារ អស់រាប់សិបហិកតាទៀតផង ធ្វើឲ្យក្រុមហ៊ុនខាតបង់ប្រាក់រាប់ម៉ឺនដុល្លារក្នុងមួយឆ្នាំៗ។
ប្រភពដដែលបន្ដថា នៅថ្ងៃ២៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ មានមនុស្សលួចដុតឆេះអំពៅអស់ប្រមាណ២២០ហិកតា ខូចខាតទាំងស្រុង ដូច្នេះហើយថ្ងែខាងមុខនេះ ប្រហែលជាក្រុមហ៊ុនខ្លះ អាចក្ស័យធន់ និងឈប់ដាំអំពៅទៀតហើយ។ រីឯសមត្ថកិច្ចបានបង្ហើបឲ្យដឹងទៀតថា ប៉ុន្មានឆ្នាំនេះ គឺពិតជាមានភ្លើងឆេះដំណាំអំពៅស្ករជាច្រើនលើកច្រើនសារ ដោយមានការខូចខាត រាប់រយហិកតា នៅឃុំគគីរសោម និងឃុំព្រៃតាអី។

ប៉ុន្តែការឆេះដំណាំពៅនេះ មិនទាន់ដឹងថាមូលហេតុអ្វីនោះទេ ប៉ុន្តែការសន្និដ្ឋានរបស់ម្ចាស់ក្រុមហ៊ុនសង្ស័យថា ប្រហែលជាមានអ្នកលូចដុត ព្រោះនៅសុខៗ ស្រាប់តែមានផ្សែងហុយ និងមានភ្លើងឆាបឆេះយ៉ាងខ្លាំងបែបនេះ។ ទោះបីជាយ៉ាងណាក៏ដោយ សមត្ថកិច្ចកំពុងបើកការស៊ើបអង្កេតករណីនេះហើយ ក្រុមហ៊ុនទាំងបីខាងលើ សង្ឃឹមថាសមត្ថកិច្ច និងរកមូលហេតុ ឃើញ និងចាប់ជនបង្កបានទៅចុះ៕
ប្រភព៖ freshnewsasia
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា