មានករណីផ្ទុះអាវុធជាច្រើនគ្រាប់នៅមជ្ឈមណ្ឌលរ៉ុក បណ្ដាលឲ្យមានអ្នករបួស
មានករណីផ្ទះអាវុធជាច្រើនគ្រាប់ (៤គ្រាប់) នៅក្នុងមជ្ឈមណ្ឌលរ៉ុក និងបណ្ដាលមានអ្នករបួស ហើយបង្កការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ច និងកងរាជអាវុធហត្ថចុះមកឃាត់ខ្លួន នៅវេលាម៉ោង៦៖០០នាទីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចមជ្ឈមណ្ឌលរ៉ុក តាមផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

អ្នកយកព័ត៌មានម្នាក់បានឲ្យដឹងថា ក្រោយពីលឺសូរថាមានករណីផ្ទុះអាវុធក្នុងមជ្ឍមណ្ឌលរ៉ុក ក៏បានចុះទៅយកព័ត៌មានពេលទៅដល់បានផ្តិតយករូបកងកម្លាំងចំរុះ ទៅពិនិត្យកន្លែងកើតហេតុក្រោយមកក៏មានបុរសម្នាក់បានដើរចេញមកបានអាះអាងថា ខ្លួនមានមុខងារធំជាងប៉េអឹមខណ្ឌទៀត បានយកទូរស័ព្ទម៉ាកអាយហ្វូន៥ ពណ៌ទឹកប្រាក់បោកចោល សង្ស័យដើម្បីបំផ្លាញវត្ថុតាងក៏មិនដឹង ក្រោយមកក៏បាននាំគាត់ទៅអង្គុយខាងក្នុងមជ្ឃមណ្ឌលរ៉ុក ដើម្បីឲ្យចាំយកទូរស័ព្ទថ្មីវិញ។

សមត្ថកិច្ចបានប្រាប់ថា មានករណីផ្ទុះអាវុធពិតមែន តែមិនទាន់ដឹងថាជាករណីគំនុំ ឬករណីទំនាស់គ្នានោះទេ។ ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីបាញ់ បោះជាច្រើនគ្រាប់នេះ ត្រូវបានបញ្ជូនខ្លួនទៅកាន់កងរាជអាវុធហត្ថខណ្ឌចំការមន ដើម្បីធ្វើការសាកសួរ។ អ្នកបាញ់បោះសេរីប្រើប្រាស់កាំភ្លើង K59។

កម្លាំងសមត្ថកិច្ចបានឲ្យដឹងថា អ្នកបាញ់បោះសេរីនៅមជ្ឈមណ្ឌលកំសាន្ត Rock គឺជាកូនមន្រ្តីអ្នកធំមួយរូប ដែលចូលទៅបាញ់នៅក្នុងបន្ទប់ខារ៉ាអូខេតែម្តង៕




ប្រភព៖ freshnews
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា