ក្រសួងមហាផ្ទៃដាក់ app ឲ្យប្រើលើទូរស័ព្ទស្មាតហ្វូនហើយបងប្អូន!!!

514 Views
November 29, 2017

ក្រសួងមហាផ្ទៃបានបង្កើតកម្មវិធីលើទូរស័ព្ទ (app) បញ្ចូលទៅក្នុង AppStore និង PlayStore របស់ទូរស័ព្ទស្មាតហ្វូន ទាំងប្រព័ន្ធ iOS និង Android។

App នេះត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយព័ត៌មានទាន់ហេតុការណ៍ដល់សាធារណជន សេចក្ដីជូនដំណឹង លិខិតបទដ្ឋាន ព័ត៌មានពាក់ព័ន្ធនឹងបញ្ហាសន្ដិសុខ សណ្ដាប់ធ្នាប់ជាសាធារណៈ ចរចរណ៍ ការបម្រើសេវាសាធារណៈ សកម្មភាពការងាររបស់ថ្នាក់ដឹកនាំ ជាដើម។

ដូច្នេះ បងប្អូនប្រជាពលរដ្ឋអាចដោនឡូន app នេះចូលក្នុងស្មាតហ្វូនរបស់ខ្លួនបាន ដើម្បីទទួលបានព័ត៌មាន ក្រោមដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ រហ័សទាន់ចិត្ត និង ទំនើប។

ប្រភព៖ ក្រសួងមហាផ្ទៃ

Facebook Comment

Related Articles