មហាសំណាង!! កើតមហារីកមែន ស្រាប់តែឈ្នះឆ្នោតជាង១លានដុល្លា
385 Views
November 29, 2017
ស្រ្តីជនជាតិកាណាដាម្នាក់ជាអ្នកជម្ងឺមហារីក មានជីវភាពខ្វះខាតផង ត្រូវរកប្រាក់ព្យាបាលជម្ងឺផង។
ប៉ុន្ដែ ទោះបីជាត្រូវរងកម្មដោយសារជម្ងឺដ៏កាចសាហាវ ទេវតាមិនអាក្រក់ចំពោះលោកស្រីពេកទេ។ លោកស្រីបានឈ្នះឆ្នោតប្រមាណ ១,៥លានដុល្លាកាណាដា ស្មើនឹងជាង១លានដុល្លាអាមេរិក ធ្វើឲ្យជីវភាពលោកស្រីកែប្រែភ្លាមមួយរំពេច។
ពេលនេះលោកស្រីលែងបារម្ភបញ្ហាថវិកាហើយ ព្រោះអាចយកប្រាក់ដែលឈ្នះឆ្នោតទៅបង់ថ្លៃព្យាបាលបាន ហើយស្ថានភាពបច្ចុប្បន្ន លោកស្រីអាចទទួលការព្យាបាលបានជាថ្មី។
លោកស្រីមិនអស់សង្ឃឹមទេ សូមជូនពរឲ្យលោកស្រីអាចឆ្លងផុតពីដំណាក់កាលជម្ងឺដ៏លំបាកនេះ។
ប្រភព៖ ladbible