អគ្គលេខាការពាជាតិរអាមេរិក៖ “កូរ៉េខាងជើងពិតជាសង្ងំយកពិសមែន”

433 Views
November 29, 2017

បន្ទាប់ពីប្រទេសកូរ៉េខាងជើងបានបាញ់នៅមីស៊ីលឆ្លងទ្វីបរបស់ខ្លួនកាលពីយប់មិញនេះ អគ្គលេខាធិការការពាជាតិអាមេរិក Jame Mattis និយាយថា៖ “វាជាមីស៊ីលឆ្លងទ្វីបដែលមានកម្លាំងខ្លាំងដែលកូរ៉េខាងជើងមិនធ្លាប់មានពីមុនមក ហើយវាក៏ជាការគំរាមជាថ្មីសម្រាប់ពិភពលោក”។Mattis បន្តថា៖ “ភាពតានតឹងរបស់ពិភពលោកបានចាប់ផ្តើមកើនឡើងជាបន្តទៀត ហើយវាផ្តើមចេញពីកូរ៉េខាងជើង” ។ អ្វីដែលកាន់តែធ្វើឲ្យសហរដ្ឋអាមេរិកមានការព្រួយបារម្ភគឺដោយសារតែកូរ៉េខាងជើងធ្លាប់បានប្រកាសថាមីស៊ីលឆ្លងទ្វីបរបស់ពួកគេនឹងក្លាយជាមីស៊ីលដែលបាញ់ដល់គ្រប់ទីកន្លែង ជាមួយនឹងគោលដៅសហរដ្ឋអាមេរិកតែមួយគត់។ជាមួយគ្នានេះដែលតាមរយៈរបាយការណ៍របស់សារព័ត៌មាន Yonhap បង្ហាញថាមីស៊ីលឆ្លងទ្វីបរបស់ប្រទេសកូរ៉េខាងជើងដែលបានបាញ់កាលបីយប់មិញគឺអាចហោះបានរយៈចម្ងាយ 1000 គីឡូម៉ែត្រ ឬស្មើរនឹង 620 ម៉ាល មុនពេលដែលវាបានធ្លាក់ចូលទៅក្នុងសមុទ្រជប៉ុន។គួរបញ្ជាក់ថាមីស៊ីលចុងក្រោយបង្អស់របស់ប្រទេសកូរ៉េខាងជើងគឺបានបាញ់ចេញកាលពីខែកញ្ញាកន្លងមកនេះ ហើយរយៈពេល 3 ខែដែលរដ្ឋឯកោមួយនេះសង្ងំស្ងៀមមិនបង្ហាញសកម្មភាពអ្វីទាំងអស់ ហើយភាពស្ងប់ស្ងាត់នេះគឺត្រូវបានគេដឹងថាពួកគេបានយកពេលទាំងនោះដើម្បីបង្កើនសមត្ថភាពមីស៊ីលរបស់ខ្លួន៕

ដោយ៖ វិសាល

ប្រភព៖ BBC

Facebook Comment

Related Articles