ឡូយកប់ជាមួយនឹងមីស៊ីលឆ្លងទ្វីបជំនាន់ក្រោយប្រទេសចិនទើបតែបង្ហាញ
ការធ្វើតេស្តគ្រាប់មីស៊ីលឆ្លងទ្វីប Dongfeng-41 របស់ប្រទេសចិនត្រូវបានចាក់ផ្សាយនៅលើទូរទស្សន៍ចិនកាលពីថ្ងៃអាទិត្យប្រហែលមួយសប្តាហ៍បន្ទាប់ពីរូបភាពកាំជ្រួចមីស៊ីល multi-warhead មានការចែកចាយជាច្រើននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ចិន។

មីស៊ីលនេះត្រូវបានសាកល្បង ៨ ដងហើយយោងតាមសាព័ត៌មាន South China Morning Post ដែលមានមូលដ្ឋាននៅហុងកុងបានរាយការណ៍ថាការបាញ់បង្ហោះថ្មីៗនេះបានធ្វើឡើងនៅដើមខែវិច្ឆិកានៅកន្លែងណាមួយនៅតំបន់វាលខ្សាច់នៅភាគខាងលិចប្រទេសចិន។ មីស៊ីល DF-41 គឺជាមីស៊ីលមួយដែលហោះបានឆ្ងាយជាងគេបំផុតនៅលើពិភពលោកដែលអាចប្រៀធៀបជាមួយនិងមីស៊ីល Jericho 3 របស់អ៊ីស្រាអែល, RS-26 Rubezh របស់រុស្ស៊ី និង LGM-30 Minuteman III របស់អាមេរិក។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ចិន មីស៊ីល ICBM អាចហោះហើរបានចម្ងាយ ១២.០០០ គីឡូម៉ែត្រ ហើយអាចវាយប្រហារនៅចម្ងាយ ៣២ ហ្វីត (១០០ ម៉ែត្រ) ពីគោលដៅរបស់វា ហើយវាល្បឿនលឿនជាង ១០មាច (៧.៦៧២ ម៉ាយក្នុងមួយម៉ោង) ។
មីស៊ីលនេះមានប្រវែងប្រហែល ១៦.៥ ម៉ែត្រ (ប្រវែង ៥៤ ហ្វីត) និងអង្កត់ផ្ចិត ២.៧៨ ម៉ែត្រ (៩,១ ហ្វីត) និងផ្ទុកទៅដល់ ១០គ្រាប់។
ប្រភព៖ Sputnik
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា