បន្ទាប់ពីបាញ់មីស៊ីល កូរ៉េខាងជើងអួតថាអាចកម្ទេចសហរដ្ឋអាមេរិកយ៉ាងផុយ
បន្ទាប់ពីការសាកល្បងមីស៊ីលឆ្លងទ្វីបជាថ្មីកាលពីពីយប់មិញ ប្រទេសកូរ៉េខាងជើងបានប្រកាសថាមីស៊ីលចុងក្រោយរបស់ខ្លួនអាចបាញ់កម្ទេចសហរដ្ឋអាមេរិកបានទាំងស្រុង នេះបើយោងតាមការផ្សាយតាមរយៈទូរទស្សន៍ជាតិកូរ៉េខាងជើងអះអាង។

Hwasong-15 ត្រូវបានគេដឹងថាជាមីស៊ីលដែលប្រទេសកូរ៉េខាងជើងបាញ់សាកល្បងកាលពីយប់មិញ ហើយជាពិសេសអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺមីស៊ីលលើកចុងក្រោយរបស់ប្រទេសកូរ៉េខាងជើងបានបង្ហាញនូវឥទ្ធិពលដ៏ខ្លាំងក្លាជាងការសាកល្បងលើកមុនៗទៅទៀត។

យ៉ាងណាមិញសហរដ្ឋអាមេរិកដែលមានលោកប្រធានាធិបតី Trump ជាមេដឹកនាំ បានបង្ហាញប្រតិកម្មខ្លាំងៗ ជាមួយនឹងការលើកឡើងសន្យាថា លោកនឹងមិនបណ្តោយឲ្យប្រទេសកូរ៉េខាងជើងធ្វើតាមទំនើងចិត្តបន្តទៀតនោះទេ។

ជាមួយគ្នានេះដែរការសាកល្បងមីស៊ីលឆ្លងទ្វីបរបស់ប្រទេសកូរ៉េខាងជើងគឺមានសភាពខុសប្លែកពីការសាកល្បងលើកមុនៗ ដោយមីស៊ីលដែលប្រទេសកូរ៉េខាងជើងសាកល្បងកាលពីយប់គឺអាចមានកម្លាំងបាញ់បានរយៈចម្ងាយ 950 គីឡូម៉ែត្រ ក្នុងរយៈពេល 53 នាទី ដែលនេះជាសញ្ញាបង្ហាញថាមីស៊ីលចុងក្រោយនេះគឺមានអនុភាពខ្លាំងជាងមីស៊ីលរាល់ដងដែលកូរ៉េខាងជើងធ្លាប់បាញ់។

គួរបញ្ជាក់ថាមុនពេលបាញ់សាកល្បងមីស៊ីលលើកចុងក្រោយរបស់ខ្លួន មន្រ្តីនាំពាក្យជាន់ខ្ពស់ទីក្រុងព្យុងយ៉ាងម្នាក់បានបញ្ជាក់ថា គោលដៅរបស់មីស៊ីលឆ្លងទ្វីបកូរ៉េខាងជើងគឺជាសហរដ្ឋអាមេរិកតែមួយគត់ ហើយជាពិសេសកូរ៉េខាងជើងបានហៅមីស៊ីលរបស់ខ្លួនថា “មីស៊ីលយុត្តិធម៌”៕
ប្រភព៖ BBC
ដោយ៖ វិសាល
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា