រឿងប៉ងបាញ់សម្លាប់ឧកញ៉ា ថុង អ៊ុយប៉ាង តុលាការកំពូល ប្រកាសសាលដីកាថ្ងៃទី៦ធ្នូ
ក្រោយបញ្ចប់សវនាការ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ តុលាការកំពូលបានសម្រេចប្រកាស សាលដីកានៃសំណុំរឿង លោក ហេង ពៅ អតីតស្នងការនគរបាលក្រុងភ្នំពេញ និងកូនចៅ ពាក់ព័ន្ធបទល្មើសប៉ុនប៉ងបាញ់សម្លាប់ ឧកញ៉ាថុង អ៊ុយប៉ាង ចាងហ្វាងកាសែតកោះសន្តិភាព នៅថ្ងៃទី០៦ ខែធ្នូ ខាងមុខនេះ។

នៅក្នុងសវនាការ ជនជាប់ចោទនៅតែបដិសេធថា ពុំបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ ហើយទាមទារឱ្យតុលាការកំពូល កោះហៅសាក្សីមកបំភ្លឺបន្ថែមទៀត។ ក្នុងរឿងក្ដីនេះ ជនជាប់ចោទមានបីនាក់ គឺ លោក ហេង ពៅ អតីតស្នងការនគរបាលក្រុងភ្នំពេញ លោក លី រ៉ាស៊ី អតីតអនុប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និង លោក ផេង ផៃ អតីតប្រធានការិយាល័យជនបរទេសនៃស្នងការក្រុងភ្នំពេញ ។ សាច់ញាតិជនជាប់ចោទឈ្មោះ លី រ៉ាស៊ី អះអាងថា លី រ៉ាស៊ី ពុំបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់នោះទេ អ្វីៗទាំងអស់សុទ្ធតែជាការទម្លាក់កំហុស ។

សូមបញ្ជាក់ថា ក្នុងសំណុំរឿងមួយនេះ សាលាដំបូងរាជធានីភ្នំពេញ និង សាលាឧទ្ធរណ៍ ផ្តន្ទាទោសក្រុមជនជាប់ចោទដាក់ពន្ធនាគារចន្លោះពី១៦ឆ្នាំទៅ១៨ឆ្នាំ និងសងសំណងជំងឺចិត្តដល់ដើមបណ្ដឹងរាប់ម៉ឺនដុល្លារអាមេរិក ក្រោមការចោទប្រកាន់ពីបទ «ប៉ុនប៉ងសមគំនិតឃាតកម្មគិតទុកជាមុន» ប្រព្រឹត្តនៅចំណុចវត្តទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌឫស្សីកែវ កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ១៩៩៨។

តាមអង្គហេតុ គឺ កាលពីព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ១៩៩៨ មានជនប្រដាប់អាវុធពីរនាក់ បានបាញ់ប្រហារលើ ឧកញ៉ាថុង អ៊ុយប៉ាង ក្នុងកម្មវិធីបុណ្យនៅវត្ត ទឹកថ្លា ត្រូវចំពីរគ្រាប់របួស តែអង្គរក្សលោកបានបាញ់តត្រូវជនល្មើសមួយគ្រាប់របួសដៃឆ្វេង។ ក្រោយមក ពុំទាន់មានការចាប់ខ្លួនជនល្មើសទេ។ ជាការកត់សម្គាល់ គ្រប់ដំណាក់កាលទាំងអស់ លោក ហេង ពៅ និង កូនចៅ តែងតែបដិសេធថា ពុំបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ៕
ប្រភព៖ Fresh News
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា