២នាក់គូស្នេហ៍ ត្រូវនគរបាលឃាត់ខ្លួន ខណៈសម្ងំជក់គ្រឿងញៀន នៅរោងចំការស្វាយ ក្នុងស្រុកកៀនស្វាយ

1188 Views
November 30, 2017

២នាក់សង្សារបាននាំគ្នាទៅសំងំប្រើប្រាស់គ្រឿងញៀន នៅក្នុងរោងចាំចំការស្វាយ ត្រូវបានកម្លាំងនគរបាលឃុំគគី ដើរល្បាតប្រទះ ឃើញរួចឃាត់ខ្លួន ធ្វើការដកហូតថ្នាំញៀន១កញ្ចប់ ដាវសាំម៉ូរ៉ៃ២ដើម កូនកាំចុងស្រួល៣ដើម និងកាំបិតប៉័ងតោ១ដើម នាំយកមកសាកសួរ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ម្សិលមិញ នៅចំណុចក្នុងចំការស្វាយ ស្ថិតនៅភូមិកោះបៀ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

នគរបាល បានថ្លែងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនទី១៖ ឈ្មោះ អឿន ស៊ីណាត់ ភេទប្រុស អាយុ២២ឆ្នាំ មានមុខរបរជាកម្មករសំណង់ មានទីលំនៅភូមិចន្លក់ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល, និងទី២៖ ឈ្មោះ គុណ ឈុនណែត ភេទស្រី អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិកោះបៀ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

នគរបាលបានបន្តថា មុនពេលឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ដោយកម្លាំងនគរឃុំគគី ស្រុកកៀនស្វាយ ចេញដើរល្បាតដើម្បីរក្សាសន្តិសុខ ជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានលុះល្បាតដល់ចំណុចកើតហេតុបានប្រទះឃើញជនសង្ស័យទី១ រួចគេបានរត់ចូលទៅក្នុងរោងកើតហេតុ ដោយមានកាតសង្ស័យនគរដេញតាមរួចហៅជនសង្ស័យឲ្យចេញដើម្បីសាកសួរ ក្រោយពីជនសង្ស័យចេញក៏បានប្រទះឃើញជនសង្ស័យម្នាក់ ទៀតនៅក្នុងរោងនោះរួចក៏ឃាត់ខ្លួនទាំងពីរនាក់តែម្តង។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមជាមួយវត្ថុតាងត្រូវកម្លាំងនគរបាលកសាងសំណុំរឿងបញ្ជូនខ្លួនទោកាន់អធិការដ្ឋានស្រុកកៀនស្វាយ ដើម្បីចាត់ការ​តាមនីតិវិធីច្បាប់៕

ប្រភព៖ freshnews

Facebook Comment

Related Articles