សហរដ្ឋអាមេរិកអំពាវនាវគ្រប់ប្រជាជាតិឲ្យផ្តាច់ទំនាក់ទំនងជាមួយកូរ៉េខាងជើង

443 Views
November 30, 2017

សហរដ្ឋអាមេរិកបានធ្វើការអំពាវនាវទទូចទៅដល់បណ្តាប្រទេសនានានៅលើពិភពលោកឲ្យធ្វើការផ្តាច់ទំនានក់ទមនងជាមួយនឹងប្រទេសកូរ៉េខាងជើង ជាពិសេសក្នុងវិស័យការទូត និងពាណិជ្ជកម្ម។

ជាមួយគ្នានេះដែរថ្លែងនៅក្នុងក្រុមប្រឹក្សាអង្គការសហប្រជាជាតិ លោកស្រី Nikki Haley បង្ហាញថាលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានប្រាប់ទៅកាន់ភាគីចិនរួចរាល់ហើយក្នុងការបញ្ឈប់ការផោ្គត់ផ្គង់ប្រេងទៅកាន់ប្រទេសកូរ៉េខាងជើងចាប់ពីពេលនេះតទៅ។

នៅក្នុងសេចក្តីថ្លែងការណ៍នៅក្នុងក្រុមប្រឹក្សាអង្គការសហប្រជាជាតិដដែលលោកស្រី Haley បាននិយាយថា៖ “នេះមិនមែនជាការនិយាយដើម្បីចង់ឲ្យមានការប៉ះទអ្គិចនោះទេ ក៏ប៉ុន្តែបើសង្គ្រាមផ្ទុះឡើងពិតមែន ខ្ញុំធានាថាកូរ៉េខាងជើងពិតជាមិនសេសសល់ឡើយ”។

ទោះបីជាយ៉ាងណាក៏ដោយក្រុងព្យុងយ៉ាងបានបញ្ជាក់ថាមីស៊ីលដែលខ្លួនបានសាកល្បងកាលបីថ្ងៃអង្គារកន្លងមកនេះគឺពិតជាអាចបាញ់ទៅដល់សហរដ្ឋអាមេរិកគ្រប់ទីកន្លែង ហើយជាពិសេសកូរ៉េខាងជើងធ្លាប់បានបញ្ជាក់ថាគោលដៅនៃមីស៊ីលយុត្តិធម៌របស់ខ្លួនគឺទៅលើសហរដ្ឋអាមេរិកតែមួយគត់៕

 

 

ដោយ៖ វិសាល

ប្រភព៖ bbc

Facebook Comment

Related Articles