Facebook ប្រធានគណបក្សយុវជនកម្ពុជា ត្រូវបានក្រុម Hacker វាយប្រហារ និងលួចចូលគ្រប់គ្រង
ភ្លាមៗនៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧នេះ អ៉ីម៉ែល (Account Gmail) របស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ត្រូវបានក្រុម Hacker លួយយកទៅគ្រប់គ្រង និងបន្តលួចចូលគ្រប់គ្រង Facebook ទៀត ដែលករណីនេះកើតឡើងនៅវេលាម៉ោង៣៖៤១នាទីព្រឹកថ្ងៃសុក្រនេះ។

លោក ពេជ្រ ស្រស់ បានប្រកាសនៅលើបណ្តាញ Facebook ថា «កាលពីព្រឹកមិញម៉ោងប្រមាណ៣៖៤១នាទីជិតភ្លឺមានក្រុមចោរបានលួច Account Gmail របស់ខ្ញុំទៅបាត់ហើយគោលបំណង របស់ក្រុមនោះគឺចង់ចូលគ្រប់គ្រង Account Facebook របស់ខ្ញុំ ក្នុងន័យនេះ ខ្ញុំ ពេជ្រ ស្រស់ សូមជូនដំណឹងដល់ សាធារណៈជនឲ្យជ្រាប់ថា៖ នៅពេលខាងមុខបើសិនមានសារនយោបាយញុះញង់ណាមួយកើតឡើង ឬសារគ្មានសីលធម៌នៅលើបណ្តាញ Account Facebook ផ្ទាល់ខ្លួនរបស់ខ្ញុំនោះ គឺខ្ញុំបដិសេធទាំងស្រុងពីព្រោះសារទាំងនោះ មិនបានឆ្លុះបញ្ចាំងអំពីទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំឡើយ»។

លោក ពេជ្រ ស្រស់ ជាមេដឹកនាំគណបក្សមួយ ដែលបានចូលរួមដាក់ពាក្យប្តឹងរំលាយគណបក្សសង្រ្គោះជាតិ នាពេលថ្មីៗជាមួយគណបក្សហ្វ៊ុនស៊ិនប៉ិច ហើយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅតុលាការកំពូល បានកាត់រំលាយគណបក្សសង្រ្គោះជាតិ ព្រមទាំងបិទសិទ្ធិធ្វើនយោបាយរយៈពេល៥ឆ្នាំ ចំពោះមន្រ្តីសំខាន់ៗរបស់គណបក្សមួយនេះផងដែរ។
ប្រភព៖ freshnews
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា