ប្រុងសម្អាតសេតវិមានទទួលឆ្នាំថ្មីហើយ បែរជាឃើញសត្វចង្រៃពេញហ្នឹង

512 Views
December 1, 2017

បុគ្គលិកនៅសេតវិមានកំពុងតែត្រៀមរៀបចំបោសសម្អាត និង តុបតែងទីនោះ សម្រាប់វិស្សមកាលនិងឆ្នាំថ្មី ប៉ុន្ដែស្រាប់តែមានអ្នករអ៊ូរទាំថា សេតវិមានដ៏សំបើមនេះមានសត្វចង្រៃ កណ្ដុរ កន្លាត និង ស្រមោច ជាច្រើនកន្លែងផ្សេងៗគ្នា។

គេប្រទះឃើញកណ្ដុរនៅបន្ទប់សំខាន់ៗ២ គឺ បន្ទប់ White House Navy mess ដែលជាបន្ទប់ពិសារអាហារ និង the Situation Room ជាបន្ទប់កិច្ចប្រជុំពិភាក្សា។

មួយវិញទៀត កន្លាតត្រូវបានឃើញនៅកន្លែង៤ផ្សេងគ្នា។

របាយការណ៍បន្ថែមក៏បញ្ជាក់ថា មានស្រមោចនៅក្នុងបន្ទប់ White House chief of staff’s ដែលជាការិយាល័យប្រធានផ្នែកបុគ្គលិកនៅសេតវិមាន ផងដែរ។

មិនតែប៉ុណ្ណោះក៏មានការសំណូមពរឲ្យប្ដូរគ្រឿងសង្ហារឹម សំភារៈបន្ទប់ទឹក ការជុសជុលថ្មី ជាដើម ទៀតផង ព្រោះផ្នែកជាច្រើននៃសេតវិមានមានវ័យចំណាស់ទៅហើយ វាពិតជាត្រូវការកម្លាំងជួសជុលច្រើន៕

ប្រភព៖ time

Facebook Comment

Related Articles