ចេះតែមានហ្មង!!! អតីតបុគ្គលិក Twitter ច្រឡំដៃផ្អាកគណនី លោក Trump
សាន់ហ្រ្វាន់ស៊ីសកូៈ កាលពីកន្លងទៅនេះ អតីតបុគ្គលិករបស់Twitterបានច្រឡំផ្អាកគណនីរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោកDonald Trump អស់រយៈពេល១១នាទី។

វេបសាយព័ត៌មានTechCrunchបានជួបសម្ភាស៍ជាមួយ លោក Bahtiyar Duysakដែលជាអតីតបុគ្គលិកបណ្ដោះអាសន្នរបស់Twitter។ គាត់បានប្រាប់ TechCrunch ថា៖ “បញ្ហាអសកម្មនៃគណនីរបស់លោកTrump គ្រាន់តែជាកំហុសបច្ចេកទេសដោយអចេតនាតែប៉ុណ្ណោះ។

Duysakបន្ថែមទៀតថា៖ “មានមនុស្សជាច្រើនលាននាក់ដែលមានបំណងមិនល្អចំពោះលោក Trump ហើយរង់ចាំតែឱកាសសម្រាប់ធ្វើសកម្មភាពតែប៉ុណ្ណោះ ប៉ុន្ដែក្នុងករណីរបស់គាត់វាគ្រាន់តែជាកំហុសអចេតនាមួយ”។

ការបញ្ឈប់គណនីកាលពីថ្ងៃទី២ខែវិច្ឆិកាកន្លងទៅនេះ បានបង្កជាក្ដីបារម្ភដល់អ្នកប្រើប្រាស់Twitter។ យ៉ាងណាមិញ ក្រុមហ៊ុនTwitter បានធ្វើសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃពុធនេះថា៖”យើងបានអនុវត្តជំហានមួយចំនួនដើម្បីរក្សាឧបទ្ទវហេតុបែបនេះ ពីការកើតឡើងម្តងទៀត”។

ប្រភព៖ Time
ដោយ៖Taylor
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា