សហរដ្ឋអាមេរិកចាប់ផ្តើមពង្រាយប្រព័ន្ធការពារមីស៊ីលក្នុងតំបន់ឆ្នេរភាគខាងលិច

433 Views
December 4, 2017

បន្ទាប់ពីទទួលបានការអនុញ្ញាត្តិពីប្រធានាធិបតីសហរដ្ឋអាមេរិក និងដោយសារតែមានការគំរាមជាញឹកញាប់ពីសំណាក់ប្រទេសកូរ៉េខាងជើង ទីភ្នាក់ងារកងកម្លាំងការពាររបស់សហរដ្ឋអាមេរិកបានចាប់ផ្តើមធ្វើការពង្រាយប្រព័ន្ធការពារមីស៊ីលនៅក្នុងតំបន់ឆ្នេរភាគខាងលិចចំនួន 24 ។

នៅក្នុងរូបភាពដែលក្រុមការងារកងកម្លាំងការពារ MOD របស់សហរដ្ឋអាមេរិកបង្ហាញគឺក្រុមបច្ចេកទេសជំនាញរបស់សហរដ្ឋអាមេរិកកំពុងតែធ្វើការតម្លើងប្រព័ន្ធការពារមីស៊ីលឆ្លងទ្វីប THAAD និងពង្រាយប្រព័ន្ធផ្តល់សញ្ញានៅពេលដែលមីស៊ីលឆ្លងទ្វីបហោះសំដៅ។

យ៉ាងណាមិញសមាជិកក្រុមប្រឹក្សាជាន់ខ្ពស់នៃកងកម្លាំងការពារ MOD លោក Jon Hill គឺមិនបានរៀបរាប់ឲ្យបានលម្អិតអំពីការតម្លើងមីស៊ីលការពារនៅតាមបណ្តោយឆ្នេរមហាសមុទ្រប៉ាស៊ីហ្វិកនេះទេ។

គួរបញ្ជាក់ថាស្ថានការណ៍តានតឹងនៅក្នុងឧបទ្វីបកូរ៉េអាចនឹងក្លាយទៅជាចំណុចសំខាន់ដែលធ្វើឲ្យសហរដ្ឋអាមេរិកត្រៀមខ្លួនយ៉ាងខ្ជាប់ខ្ជួនដូចនេះ បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានធ្វើការប្រកាសពីអនុភាពមីស៊ីលដែលអះអាងថាបាញ់ដល់គ្រប់ទីកន្លែងរបស់សហងរដ្ឋអាមេរិក។ ស្របគ្នានេះដែរតំណាងក្រុមហ៊ុនសព្វាវុធនានានៅក្នុងសហរដ្ឋអាមេរិកក៏បានបញ្ជាក់ពីជំហារផ្គត់ផ្គង់ទីភ្នាក់ងារប្រព័ន្ធការពាររបស់សហរដ្ឋអាមេរិក៕

 

 

ដោយ៖ វិសាល

ប្រភព៖ sputniknews

Facebook Comment

Related Articles