ហ៊្សកដានីទទូចសហរដ្ឋអាមេរិកមិនត្រូវទទួលស្គាល់តំបន់ Jerusalem ជារដ្ឋធានីអ៊ីស្រាអ៊ែល
រដ្ឋមន្រ្តីការបរទេសរបស់ប្រទេសហ៊្សកដានីបានធ្វើការទទូច និងព្រមានទៅកាន់សហរដ្ឋអាមេរិកជុំវិញបញ្ហាទទួលស្គាល់តំបន់ Jerusalem ជារដ្ឋធានីរបស់ប្រទេសអ៊ីស្រាអ៊ែលដែលវាអាចនឹងបង្ករទៅជាជម្លោះ និងការប៉ះទង្គិចធ្ងន់ធ្ងរសម្រាប់ប្រជាជនដែលរស់នៅក្នុងតំបន់នោះ។
លោក Ayman Safadi បាននិយាយទៅកាន់លោកលេខាជាតិអាមេរិក Rex Tillerson ថាប្រសិនណាជាសហរដ្ឋអាមេរិកសម្រេចចិត្តទទួលស្គាល់មែន នោះកំហឹងនឹងចាប់ផ្តើមផ្ទុះឡើងជាពិសេសប្រទេសនៅក្នុងសម្ព័ន្ធអារ៉ាប់ ក៏ដូចជាអ្នកកាន់សាសនាឥស្លាមជុំវិញពិភពលោកផងដែរ។
យ៉ាងណាមិញមិនទាន់មានប្រតិកម្មតបតណាមួយពីផ្នែករដ្ឋបាលសហរដ្ឋអាមេរិកនៅឡើយទេ ស្របពេលដែលប្រធានាធិបតីប៉ាឡេស្ទីន Mahmoud Abbas កំពុងតែតវ៉ានឹងព្យាយាមរកជំនួយគាំទ្រពីអន្តរជាតិ។
គួរបញ្ជាក់ថាកាលពីថ្ងៃអាទិត្យម្សិលមិញនេះតាមរយៈព័ត៌មានផ្លូវការណ៍បីការិយាល័យរដ្ឋមន្តី្រ ការបរទេសហ៊្សកដានីគឺលោកបានធ្វើការហៅទូរសព្ទទៅកាន់លោកប្រធានាធិបតីបារាំង និងប្រធានាធិបតីតួកគី ដែលប្រធានបទសំខាន់គឺបញ្ហាតំបន់Jerusalem៕
ប្រភព៖ bbc
ដោយ៖ វិសាល